៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ស្ថានទូតវៀតណាមរៀបចំសកម្មភាពរំលឹកខួបនៅប្រទេសអាល់ហ្សេរី

Chia sẻ

(VOVWORLD) - ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាន ឯកអគ្គរដ្ឋទូត
វៀតណាមប្រចាំនៅអាល់ហ្សេរី លោក Tran Quoc Khanh បានលើកច្បាស់អំពីអត្ថន័យដ៏ធំធេងនៃជ័យជំនះ Dien Bien Phu និងកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវសម្រាប់ប្រជាជនដែលរងការជិះជាន់លើពិភព លោក។ 

៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ស្ថានទូតវៀតណាមរៀបចំសកម្មភាពរំលឹកខួបនៅប្រទេសអាល់ហ្សេរី - ảnh 1ព្រឹត្តិការណ៍ត្រូវបានធ្វើឡើងនៅថ្ងៃទី ៤ ខែមេសា (ម៉ោងក្នុងតំបន់) នៅទីស្នាក់ការកាសែត El Moudjahid ក្នុងទីក្រុង Algiers ប្រទេសអាល់ហ្សេរី។ (រូបថត៖ VNA)
កាលពីថ្ងៃទី ៤ មេសា នៅរដ្ឋធានី Algiers ស្ថានទូតវៀតណាមប្រចាំនៅអាល់ហ្សេរី សហការជាមួយកាសែត El Moudjahid ដែលជាកាសែតប្រចាំថ្ងៃដ៏ធំ បំផុតរបស់អាល់ហ្សេរី រៀបចំសន្និសីទសារព័ត៌មានក្នុងឱកាសអបអរសាទរខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤) ខួប ៧០ ឆ្នាំចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវស្តីពីការបញ្ឈប់សង្គ្រាមនៅវៀតណាម (២១ កក្កដា ឆ្នាំ ១៩៥៤ - ២១ កក្កដា ឆ្នាំ ២០២៤)។ តំណាងយ៉ាងច្រើនកុះករមកពីសភាប្រជាជនអាល់ហ្សេរី សមាគមអតីតយុទ្ធជនអាល់ហ្សេរី អង្គទូត និងសារព័ត៌មានអាល់ហ្សេរីបានចូលរួម។
ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល់ហ្សេរី លោក Tran Quoc Khanh បានលើកច្បាស់អំពីអត្ថន័យដ៏ធំធេងនៃជ័យជំនះ Dien Bien Phu និងកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវសម្រាប់ប្រជាជនដែលរងការជិះជាន់លើពិភព លោក។ សម្រាប់បដិវត្តន៍អាល់ហ្សេរី នេះពិតជាការបំផុសគំនិត ជំនឿ និងការលើក ទឹកចិត្តដ៏ធំធេង ដើម្បីឲ្យប្រជាជនអាល់ហ្សេរីក្រោកឈរឡើងដំណើរការបដិវត្តនៅថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំ ១៩៥៤។ ចំណែកគណៈប្រតិភូអាល់ហ្សេរីបាននិយាយ
ថា ប្រជាជនអាល់ហ្សេរីជាច្រើនចាត់ទុកជ័យជម្នះ Dien Bien Phu ជាជ័យជម្នះរួមរបស់ប្រជាជាតិទាំងពីរ ហើយបដិវត្តន៍អាល់ហ្សេរីនិងបដិវត្តន៍វៀតណាមមានទំនាក់ទំនងដ៏ជិតស្និទ្ធគ្នា។ គណៈ
ប្រតិភូអាល់ហ្សេរីបានអះអាងថានឹងចងចាំជានិច្ចនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ សំខាន់ៗនៃជ័យជំនះ Dien Bien Phu និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទីក្រុងហ្សឺណែវ៕

ប្រតិកម្មទៅវិញ