នាយករដ្ឋមន្ត្រីវៀតណាម៖ បន្តបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីអបអរសាទរទិវាវិទ្យាសាស្ត្រ និងបច្ចេក វិទ្យាវៀតណាម (ថ្ងៃទី ១៨ ឧសភា) ពិធីរំលឹកខួបលើកទី ៦៥ ទិវាបង្កើត (១៩៥៩-២០២៤) និងប្រគល់ពានរង្វាន់ Ta Quang Buu។

នាយករដ្ឋមន្ត្រីវៀតណាម៖ បន្តបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងនៅព្រឹត្តិការណ៍។ (រូបថត៖ VOV)
ថ្លែងមតិនៅព្រឹត្តិការណ៍នេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានរំលឹក ពីដំបូន្មានរបស់លោកប្រធានហូជីមិញកាលពី ៦១ ឆ្នាំមុន នៅឯមហាសន្និបាតតំណាង នៃសមាគមផ្សព្វផ្សាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម លើកទី ១ (ថ្ងៃទី ១៨ ឧសភា ឆ្នាំ ១៩៦៣) តាមនោះ វិទ្យាសាស្ត្រត្រូវតែកើតចេញពីផលិតកម្ម និងត្រូវតែវិល ត្រឡប់ទៅបម្រើផលិតកម្ម និងមហាជនវិញ ដើម្បីលើកកម្ពស់ផលិតភាពការងារ និង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដោយឥតឈប់ឈរ។ លោកនាយករដ្ឋមន្ត្រី បានអះអាងថា ដំបូន្មាននោះជាត្រីវិស័យសម្រាប់សកម្មភាពវិទ្យាសាស្ត្រ និងបច្ចេក វិទ្យារបស់វៀតណាមក្នុងរយៈពេល ៦០ ឆ្នាំកន្លងមក ហើយបច្ចុប្បន្នការរួមវិភាគ ទាននៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងការអនុវត្តគោលដៅលើកកំពស់ ផលិតភាព គុណភាព ប្រសិទ្ធភាព និងកម្លាំងប្រកួតប្រជែងកាន់តែច្បាស់លាស់ពី មួយថ្ងៃទៅមួយថ្ងៃ។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ជួរអ្នកវិទ្យាសាស្ត្រវៀតណាមកំពុងរីក ចម្រើនយ៉ាងខ្លាំង អ្នកវិទ្យាសាស្ត្រវៀតណាមជាច្រើនមានឥទ្ធិពលក្នុងតំបន់ និងអន្តរជាតិ។ ចំណាត់ថ្នាក់អន្តរជាតិរបស់វៀតណាមក្នុងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ត្រូវបានកែលម្អដោយឥតឈប់ឈរ។ កាលពីឆ្នាំមុន វៀតណាមជាប់ ចំណាត់ថ្នាក់ទី ៤៦ កើនឡើង ២ កាំបើធៀបនឹងឆ្នាំ ២០២២ តាមនោះបន្តរក្សាទីតាំង នាំមុខគេក្នុងក្រុមប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។
នាយករដ្ឋមន្ត្រីវៀតណាម៖ បន្តបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា - ảnh 2លោកនាយករដ្ឋមន្ត្រីប្រគល់ពានរង្វាន់ Ta Quang Buu ជូនអ្នកវិទ្យាសាស្ត្រវៀតណាមចំនួន២នាក់។ (រូបថត៖ VOV)
នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបណ្ដាក្រសួង ផ្នែក និងមូល ដ្ឋានបង្កើនការទាក់ទាញ និងធ្វើពិពិធកម្មធនធានសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍; អភិវឌ្ឍន៍ធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យាយ៉ាងខ្លាំង លើកទឹក ចិត្តដល់វិស័យឯកជននិងសហគ្រាស និងបង្កើនទម្រង់នៃកិច្ចសហប្រតិបត្តិការរដ្ឋ-ឯកជន ដើម្បីចូលរួមក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកវិទ្យាសាស្ត្របច្ចេក វិទ្យា; ផ្តោតលើការអភិវឌ្ឍយ៉ាងខ្លាំងក្លានូវទីផ្សារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីរួម ចំណែកបង្កើតរបកគំហើញនៃផលិតភាព គុណភាព ប្រសិទ្ធភាព និងការបង្កើនកម្លាំង ប្រកួតប្រជែងនៃសេដ្ឋកិច្ច។ ចំពោះជួរអ្នកវិទ្យាសាស្ត្រ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យដាក់ផលប្រយោជន៍ជាតិ និងប្រជាជាតិជាចម្បងបង្អស់៕

ប្រតិកម្មទៅវិញ