ប្រធានាធិបតីហ្វីលីពីនប្តេជ្ញាគោរពច្បាប់អន្តរជាតិនៅកិច្ចសន្ទនា Shangri La

Pham Ha/VOV-Jakarta
Chia sẻ
(VOVWORLD) - ថ្លែងនៅមុនដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី Marcos បានឲ្យដឹងថា នេះជាឱកាសមួយដើម្បីបញ្ជាក់ច្បាស់ពីទស្សនៈ របស់ហ្វីលី ពីនលើវិស័យការពារជាតិ និងការទូត។ 
ប្រធានាធិបតីហ្វីលីពីនប្តេជ្ញាគោរពច្បាប់អន្តរជាតិនៅកិច្ចសន្ទនា Shangri La - ảnh 1ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. ថ្លែងនៅមូលដ្ឋានទ័ពអាកាស Villamor ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៤ (រូបថត៖ Jean Mangaluz/INQUIRER.net)

ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. នាថ្ងៃទី ២៨ ឧសភានេះ បានឲ្យដឹងថា លោកនឹងរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្រទេសខ្លួនចំពោះសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ នៅពេលដែលលោកថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅឯកិច្ចសន្ទនា Shangri-La ដែលប្រព្រឹត្តទៅនៅសិង្ហបុរី ចាប់ពីថ្ងៃទី ៣១ ឧសភា ដល់ថ្ងៃទី ២ ខែមិថុនា។ ថ្លែងនៅមុនដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី Marcos បានឲ្យដឹងថា នេះជាឱកាសមួយដើម្បីបញ្ជាក់ច្បាស់ពីទស្សនៈរបស់ហ្វីលីពីនលើវិស័យការពារជាតិ និងការទូត។ ទន្ទឹមនឹងនោះ បន្តបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ហ្វីលីពីនចំពោះសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ និងពហុភាគីនិយមមានលក្ខណៈស្ថាបនាក្នុងបរិបទនៃបញ្ហាប្រឈមភូមិសាស្ត្រនយោបាយដែលកំពុងប្រឈមមុខក្នុងតំបន់។

កិច្ចសន្ទនា Shangri-La ២០២៤ គឺជាកិច្ចប្រជុំមួយសម្រាប់ប្រទេសនានាដើម្បីពិភាក្សាអំពីបញ្ហាប្រឈមផ្នែកសន្តិសុខដ៏តឹងតែងបំផុតរបស់តំបន់ ចូលរួមក្នុងការចរចាទ្វេភាគីសំខាន់ៗ និងធ្វើការរួមគ្នាដើម្បីបង្កើតវិធីសាស្រ្តថ្មីៗ៕

ប្រតិកម្មទៅវិញ