អូស្ត្រាលី​បន្ត​បង្កើនជំនួយ ODA ដល់វៀតណាម

Chia sẻ
(VOVWORLD) - រដ្ឋាភិបាលអូស្ត្រាលីកាលពីថ្ងៃទី ១៤ ខែឧសភា បានប្រកាសផែនការថវិកាសម្រាប់ឆ្នាំសារពើពន្ធ ២០២៤-២០២៥ ក្នុងនោះ បានប្តេជ្ញាបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់តំបន់ដែនដី និងប្រទេសជាច្រើន រួមទាំងប្រទេសវៀតណាមផងដែរ។

ជាក់ស្តែង រដ្ឋាភិបាលអូស្ត្រាលីនឹងបង្កើនថវិកាចំនួនជិត ២០០ លានដុល្លារអូស្ត្រាលី (១៣២ លានដុល្លារអាមេរិក) សម្រាប់ជំនួយអភិវឌ្ឍន៍ ពីកម្រិត ៤,៧៧ ពាន់លានដុល្លារអូស្ត្រាលី (៣,១៧ពាន់លានដុល្លារអាមេរិក) នៅក្នុងឆ្នាំសារពើពន្ធមុន ឡើងដល់ ៤,៩៦ ពាន់លានដុល្លារអូស្ត្រាលី (៣,៣០ ពាន់លានដុល្លារអាមេរិក) សម្រាប់ឆ្នាំសារពើពន្ធ ២០២៤-២០២៥។

អូស្ត្រាលី​បន្ត​បង្កើនជំនួយ ODA ដល់វៀតណាម - ảnh 1នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese និងនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ឆ្នាំ២០២៤។ ប្រភព៖ Viet Nga-VOV

ដោយឡែកតំបន់អាស៊ីអាគ្នេយ៍ អូស្ត្រាលីបានសន្យាចំណាយប្រាក់ចំនួន ១,៣ ពាន់លាន ដុល្លារអូស្ត្រាលី (៨៦០លានដុល្លារអាមេរិក) ដើម្បីជួយឧបត្ថម្ភតំបន់នេះ ដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងជួយតំបន់នេះ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុនិងការអភិវឌ្ឍប្រកបដោយចីរភាព សមភាព យេនឌ័រ ការឧបត្ថម្ភជនពិការជាដើម។ គួរកត់សម្គាល់ថា ប្រទេសអូស្ត្រាលីបានប្តេជ្ញាចំណាយប្រាក់ចំនួន ២២២,៥ លានដុល្លារអូស្ត្រាលី  (១៤៨លានដុល្លារអាមេរិក) ដើម្បីពង្រឹងភាពធន់ និងលើកកម្ពស់វិបុលភាពនៅក្នុងអនុតំបន់ទន្លេមេគង្គ។

ចំពោះប្រទេសវៀតណាម ODA សរុបដែលអូស្ត្រាលីបានសន្យាសម្រាប់ឆ្នាំសារពើពន្ធ ២០២៤ -២០២៥ គឺ ៩៥,៧ លានដុល្លារអូស្ត្រាលី (៦៣,៦ លានដុល្លារអាមេរិក) កើនឡើង ៦លានដុល្លារអូស្ត្រាលីបើប្រៀបធៀបទៅនឹងឆ្នាំសារពើពន្ធមុន។ ទាក់ទងនឹងការឧបត្ថម្ភ ក្រៅពីសរស្តម្ភសំខាន់នៃសន្តិសុខ សុខភាព ស្ថិរភាព និងការស្តារសេដ្ឋកិច្ចឡើងវិញ អូស្ត្រាលីក៏បានគាំទ្រគំនិតផ្តួចផ្តើមអាកាសធាតុនៅវៀតណាម តាមរយៈកម្មវិធី Aus4Adaptation ផងដែរ៕

ប្រតិកម្មទៅវិញ