៥៥ឆ្នាំទំនាក់ទំនងវៀតណាម-ឡាវ៖ការតាំងពិព័រណ៌សៀវភៅ រូបថត កាសែតវៀតណាម-ឡាវ

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី២វិច្ឆិកា នៅទីក្រុងវៀងច័ន្ទ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម និងក្រសួងព័ត៌មាន វប្បធម៌ ទេសចរណ៍ឡាវ និងស្ថានទូតវៀតណាមប្រចាំនៅឡាវបានរៀបចំការតាំងពិព័រណ៌សៀវភៅ រូបថត កាសែតវៀតណាម-ឡាវតាមរយៈសារព័ត៌មាន
៥៥ឆ្នាំទំនាក់ទំនងវៀតណាម-ឡាវ៖ការតាំងពិព័រណ៌សៀវភៅ រូបថត កាសែតវៀតណាម-ឡាវ - ảnh 1 ការតាំងពិព័រណ៌សៀវភៅ រូបថត កាសែតវៀតណាម-ឡាវ 

 នារសៀលថ្ងៃទី២វិច្ឆិកា នៅទីក្រុងវៀងច័ន្ទ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម និងក្រសួងព័ត៌មាន វប្បធម៌ ទេសចរណ៍ឡាវ និងស្ថានទូតវៀតណាមប្រចាំនៅឡាវបានរៀបចំការតាំងពិព័រណ៌សៀវភៅ រូបថត កាសែតវៀតណាម-ឡាវតាមរយៈសារព័ត៌មាន សំដៅរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឡាវ (១៩៦២-២០១៧)និងលើកទី៤០ទិវាប្រទេសទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិត្តភាព សហប្រតិបត្តិការ (១៩៧៧-២០១៧)។

៥៥ឆ្នាំទំនាក់ទំនងវៀតណាម-ឡាវ៖ការតាំងពិព័រណ៌សៀវភៅ រូបថត កាសែតវៀតណាម-ឡាវ - ảnh 2

ការតាំងពិព័រណ៌លើកនេះបានតាំងបង្ហាញផលិតផលសារព័ត៌មានចំនួន៤៧៤ និងសៀវភៅចំនួន៩០ ស្ដីអំពី ទឹកដីមនុស្ស វៀតណាម-ឡាវ ខ្សែភាពយន្តស្ដីអំពីទឹកដី មនុស្សវៀតណាម រួមជាមួយរូបថតជាង២៤០ផ្ទាំងស្ដីអំពីទំនាក់ទំនងការទូត រូបភាពស្ដីអំពីទឹកដី មនុស្ស ស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ