ភ្ញៀវអន្តរជាតិមក​ទីក្រុង Da Nang បាន​លើសពីអំឡុង​ពេល​មុនជំងឺរាតត្បាត COVID-១៩

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ មិថុនា នាយកដ្ឋានស្ថិតិទីក្រុង Da Nang បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីប្រកាសទិន្នន័យសេដ្ឋកិច្ចសង្គមរយៈពេល ៦ ខែដើមឆ្នាំ ២០២៤  នៅលើភូមិសាស្ត្រទីក្រុង។ ពាណិជ្ជកម្ម និងសេវាកម្មបន្តជាចំណុចភ្លឺ ដែលរួមចំណែកជាវិជ្ជមានដល់កំណើនសេដ្ឋកិច្ចទាំងមូលរបស់ទីក្រុង។

ជាពិសេស ចំនួនភ្ញៀវអន្តរជាតិមកកាន់ទីក្រុង Da Nang បានកើនឡើងគួរឲ្យចាប់អារម្មណ៍ គឺជាង៤០% ហើយលើសពីរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ (មុនពេលជំងឺរាតត្បាតកូវីដ-១៩ កើតឡើង)។ ជាពិសេស ចំនួនភ្ញៀវសរុបដែលគ្រឹះស្ថានស្នាក់នៅបានបម្រើក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ ត្រូវបានប៉ាន់ប្រមាណមានចំនួន ៥,១ លាននាក់ កើនឡើង ២៥,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះភ្ញៀវអន្តរជាតិកើនដល់២លាននាក់ កើន៤០,៣%; ភ្ញៀវក្នុងស្រុកឈានដល់ ៣,១ លាននាក់ កើនឡើង ១៧,៧% ។

ភ្ញៀវអន្តរជាតិមក​ទីក្រុង Da Nang បាន​លើសពីអំឡុង​ពេល​មុនជំងឺរាតត្បាត COVID-១៩ - ảnh 1ភ្ញៀវទេសចរអន្តរជាតិមកទស្សនារមណីដ្ឋាន Ngu Hanh Son ទីក្រុង Da Nang។ រូបថត៖ Tran Le Lam/TTXVN

ក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ GRDP របស់ទីក្រុងត្រូវបានប៉ាន់ប្រមាណនឹងកើនឡើង ៥% ខ្ពស់ជាងកំណើន ៣,៤៨% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងខ្ពស់ជាងកម្រិត ៣,៥៤% ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ដំណាក់កាល២០២០- ២០២៤។ លើទូទាំងប្រទេស មាត្រដ្ឋាន GRDP របស់ទីក្រុង Da Nang ក្នុងរយៈពេល ៦ ខែដើមឆ្នាំបន្តរក្សាទីតាំងទី ១៧/៦៣ ខេត្ត-ក្រុង និងបាននាំមុខគេក្នុងចំណោមខេត្ត-ក្រុងនៅតំបន់ឆ្នេរភាគកណ្តាលប៉ែកភាគខាងត្បូង៕

ប្រតិកម្មទៅវិញ