លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមសន្និសីទបូកសរុប ៦ខែនៃការអនុវត្ត គម្រោងលេខ ៦ នៅទីក្រុងហាណូយ

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ មិថុនា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទបូកសរុបរយៈពេល ៦ ខែនៃការអនុវត្តគម្រោងលេខ ៦ (គម្រោងអភិវឌ្ឍន៍កម្មវិធីទិន្នន័យប្រជាជន ការកំណត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់ អេឡិចត្រូនិកសម្រាប់បម្រើបរិវត្តកម្មឌីជីថលជាតិ ដំណាក់កាល ២០២២ - ២០២៥ ចក្ខុ វិស័យដល់ឆ្នាំ ២០៣០) នៅទីក្រុងហាណូយ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមសន្និសីទបូកសរុប ៦ខែនៃការអនុវត្ត គម្រោងលេខ ៦ នៅទីក្រុងហាណូយ - ảnh 1លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ថ្លែងនៅសន្និសីទ។ (រូបថត៖ VOV)
ថ្លែងមតិក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះកិច្ចខិតខំ ប្រឹងប្រែង និងលទ្ធផលដែលទីក្រុងហាណូយសម្រេចបានក្នុងការអនុវត្ត គម្រោងលេខ ៦ នាពេលកន្លងមក។ ទន្ទឹមនឹងនោះ សង្កត់ធ្ងន់លើភារកិច្ចនាពេលខាងមុខ លោក នាយករដ្ឋមន្ត្រីបានស្នើថា ដោយមានតួនាទី និងឋានៈសំខាន់ពិសេស ដែលជារដ្ឋធានី មជ្ឈមណ្ឌលនយោបាយ - រដ្ឋបាលជាតិ ជាក្បាលរថភ្លើងផ្នែកសេដ្ឋកិច្ច - វប្បធម៌ - វិទ្យាសាស្ត្រ - អប់រំរបស់ប្រទេសទាំងមូល ហាណូយត្រូវក្លាយជាមូលដ្ឋានឈានមុខគេ ក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី និងអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងពលរដ្ឋឌីជី ថល។ ទីក្រុងហាណូយត្រូវបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ប្រជាជន និង សហគ្រាស ដើម្បីអាចទទួលបានសេវាកម្មទាំងអស់បានយ៉ាងងាយស្រួល; កាត់បន្ថយ ការចំណាយ; អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ផ្លាតហ្វមឌីជីថល ទិន្នន័យឌីជីថល; ធានាសន្តិសុខអ៊ីនធឺណែត សុវត្ថិភាពព័ត៌មាន និងការការពារទិន្នន័យបុគ្គល។ ទន្ទឹម នឹងនោះ ផ្តោតលើការសុក្រិតយន្តការ គោលនយោបាយ កែលម្អបរិយាកាសវិនិយោគ អាជីវកម្ម និងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែង; ពិនិត្យ និងសម្រួលនីតិវិធី រដ្ឋបាល៕

ប្រតិកម្មទៅវិញ