|
២ខែដើមឆ្នាំ២០១៦ វៀតណាមនាំចេញហួសផែនការចំនួន៨៦៥លានដុល្លារអាមេរិក |
(VOV)_តាមអគ្គនាយកដ្ឋានស្ថិតិថា៖ តំលៃប្រាក់ពាណិជ្ជកម្មទំនិញនាំចេញ
ក្នុង ខែកុម្ភះ ឆ្នាំ ២០១៦នេះ ទទួលបាន១០,៣ ពាន់លានដុល្លារអាមេរិក។ គិតជារួម
ក្នុងរយៈពេល២ខែដើមឆ្នាំនេះ តំលៃប្រាក់នាំចេញទទួលបាន ២៣,៧ពាន់លាន
ដុល្លារអាមេរិក កើន២,៩% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ក្នុងនោះ
អាមេរិកជាទីផ្សារធំបំផុត ដោយមានតំលៃប្រាក់ពាណិជ្ជកម្ម ទទួលបានជិត៥,១
ពាន់លានដុល្លារអាមេរិក បន្ទាប់នោះគឺអឺរ៉ុប ចិន ជប៉ុន កូរ៉េខាងត្បូង។ គិតជារួម
ក្នុងរយៈពេល២ខែដើមឆ្នាំ ២០១៦ វៀតណាមនាំចេញហួសផែនការចំនួន ៨៦៥
លានដុល្លារអាមេរិក៕