ប្រធានាធិបតីស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រម៉ិកស៊ិកបានស្បថចូលកាន់តំណែង

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១ ខែតុលា ម៉ោងក្នុងស្រុក នៅរដ្ឋធានីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានស្បថចូលកាន់តំណែងជាប្រធានាធិបតី ដោយក្លាយជាប្រធានាធិបតីស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រម៉ិកស៊ិក ក៏ដូចជាអាមេរិកខាងជើង។

ក្នុងសុន្ទរកថារបស់លោកស្រីនៅក្នុងពិធីចូលកាន់តំណែងជាប្រមុខរដ្ឋ ប្រធានាធិបតី Claudia Sheinbaum បានលើកច្បាស់ថា លោកស្រីនឹងរួមដំណើរប្រជាជនម៉ិកស៊ិកក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សិទ្ធិ និងឋានៈរបស់ស្ត្រីក្នុងសង្គម។ លើសពីនេះ ក្នុងអំឡុងពេលអាណត្តិរហូតដល់ឆ្នាំ ២០៣០ លោកស្រីនឹងផ្តោតលើគោលនយោបាយសន្តិសុខសង្គម កាត់បន្ថយភាពក្រីក្រ និងស្ថិរភាពសេដ្ឋកិច្ច រួមទាំងការគ្រប់គ្រងតម្លៃសាំង និងអាហារ ការពង្រីកកម្មវិធីគាំទ្រដល់ស្ត្រីនិងកុមារ គាំទ្រការវិនិយោគអាជីវកម្ម និងការសាងសង់លំនៅដ្ឋាន និងប្រព័ន្ធផ្លូវដែក។

ប្រធានាធិបតីស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រម៉ិកស៊ិកបានស្បថចូលកាន់តំណែង - ảnh 1លោកស្រី Claudia Sheinbaum ក្នុងពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីម៉ិកស៊ិក ក្នុងទីក្រុងMexico City កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤។ រូបថត៖ THX/TTXVN

ទាក់ទងនឹងការវិនិយោគ លោកស្រី Sheinbaum បានបញ្ជាក់ថា ធុរកិច្ចក្នុងស្រុកនិងអន្តរជាតិត្រូវបានធានាទាំងស្រុងជាមួយនឹងការវិនិយោគនៅម៉ិកស៊ិក ហើយលើកឡើងថា  រដ្ឋាភិបាលនឹងអនុវត្តគោលនយោបាយលើកទឹកចិត្តវិនិយោគដ៏ល្អបំផុតផងដែរ ដូចជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធដើម្បីត្រៀមខ្លួនស្វាគមន៍រលកវិនិយោគថ្មី។

លោកស្រី Sheinbaum កើតនៅឆ្នាំ ១៩៦២ ជាអ្នកវិទ្យាសាស្ត្របរិស្ថាន។ លោកស្រីបានធ្វើការនៅក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ ដែលជាអង្គការដែលបានទទួលរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ ២០០៧។ មុនពេលឈរឈ្មោះបោះឆ្នោត លោកស្រី Sheinbaum ជាអភិបាលក្រុងម៉ិកស៊ិក ដំណាក់កាលឆ្នាំ  ២០១៨ -២០២៣៕

ប្រតិកម្មទៅវិញ