ចិនជាជម្រើសយុទ្ធសាស្ត្រនិងជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់វៀតណាម

Vu Khuyen
Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ១ តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ ទទួលអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅវៀតណាម លោក He Wei ក្នុងឱកាសចាប់ផ្តើមអាណត្តិបេសកកម្មការទូតនៅវៀតណាម។

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយចិនជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។ នាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីចិនយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការលើការកសាងផ្លូវដែករង្វាស់ស្ដង់ដារតភ្ជាប់ប្រទេសទាំងពីរ បន្តបើកទីផ្សារសម្រាប់កសិផលវៀតណាម…។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរអនុវត្តយ៉ាងតឹងរឹងនូវការយល់ដឹងរួមកម្រិតខ្ពស់លើការគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នានៅសមុទ្រឱ្យកាន់តែប្រសើរឡើង គោរពសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ដោះស្រាយឱ្យបានគ្រប់គ្រាន់នូវមូលដ្ឋានការខ្វែងគំនិតគ្នានៅសមុទ្រ ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាប្រជាជាតិស្តីពីច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិឆ្នាំ ១៩៨២ (UNCLOS) ផងដែរ។

ចិនជាជម្រើសយុទ្ធសាស្ត្រនិងជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់វៀតណាម - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក He Wei ក្នុងឱកាសចាប់ផ្តើមអាណត្តិបេសកកម្មការទូតនៅវៀតណាម។ (រូបថត៖ VGP/Nhat Bac)

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតចិនលោក  He Wei បានសម្តែងនូវការត្រៀមជាស្រេច ដោយខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ និងសហគមន៍ចែករំលែកអនាគតចិន-វៀតណាមប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ   បន្តអភិវឌ្ឍយ៉ាងស៊ីជម្រៅ ខ្លឹមសារ និងប្រសិទ្ធភាព។ លោកឯកអគ្គរដ្ឋទូត He Wei បានអះអាងថា លោកនឹងខិតខំប្រឹងប្រែងសម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីសម្រេចឱ្យបានច្បាស់លាស់ និងទូលំទូលាយនូវការយល់ឃើញ និងកិច្ចព្រមព្រៀងកម្រិតខ្ពស់ដែលភាគីទាំងពីរបានចុះហត្ថលេខា។ រួមគ្នាគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នានៅសមុទ្រកាន់តែប្រសើរឡើង៕ 

ប្រតិកម្មទៅវិញ