ប្រធានរដ្ឋសភា វៀតណាមលោក ត្រឹន ថាញ់ មិន បានសង្កត់ធ្ងន់ថា៖ “តាមរយៈសម័យសួរដេញដោល បានបង្ហាញឱ្យឃើញថា ខ្លឹមសារនៃការសួរ ដេញដោល បានឆ្លើយតបនឹងតម្រូវការជាក់ស្តែង ផ្ដោតយ៉ាងត្រឹមត្រូវលើបញ្ហាដែល អ្នកបោះឆ្នោត ប្រជាជនទូទាំងប្រទេស និងសមាជិករដ្ឋសភាយកចិត្តទុកដាក់។ តាម នោះ បន្តបញ្ជាក់ថា នេះគឺជាទម្រង់ត្រួតពិនិត្យកំពូលផ្ទាល់ និងមានប្រសិទ្ធភាពរបស់រដ្ឋ សភា។ សមាជិករដ្ឋសភាបានលើកឡើងដោយស្មោះត្រង់នូវបញ្ហាជាច្រើន ដោយ បំណងចង់ឲ្យ រដ្ឋាភិបាល ក្រសួង ស្ថាប័ននានានឹងបន្តមានដំណោះស្រាយទាន់ពេល វេលា និងមានប្រសិទ្ធភាពជាង។ បណ្ដារដ្ឋមន្ត្រី និងប្រធានផ្នែក បានបង្ហាញនូវទំនួល ខុសត្រូវខ្ពស់ ដោយបានឆ្លើយតបយ៉ាងច្បាស់នូវបញ្ហាលំបាក និងស្មុគស្មាញជាច្រើន ដោយគ្មានការជៀសវាង ប៉ុន្តែបានពន្យល់ និងបំភ្លឺបញ្ហាជាច្រើន ដែលសមាជិករដ្ឋ សភាលើកឡើង។ ទន្ទឹមនឹងនេះ ស្នើឡើងដំណោះស្រាយជាច្រើន ដើម្បីជំនះពុះពារ លើភាពខ្វះខាតនាពេលអនាគត”។
ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន អញ្ជើញថ្លែងសុន្ទរកថាបិទសម័យប្រជុំសួរដេញដោល។ រូបថត៖ quochoi.vn |
មុននឹងបញ្ចប់សម័យប្រជុំសួរដេញដោល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានបកស្រាយបំភ្លឺសំណួរនានារបស់សមាជិករដ្ឋសភា។ ឆ្លើយសំណួរដេញ ដោលអំពីកំណែទម្រង់ស្ថាប័ន លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចាត់ទុកថា ការផ្តោតសំខាន់ក្នុងកំណែទម្រង់ស្ថាប័នគឺការធ្វើវិមជ្ឈការ។ ការធ្វើវិមជ្ឈការគួរតែដើរ ទន្ទឹមគ្នាជាមួយនឹងការបែងចែកធនធាន និងសមត្ថភាពអនុវត្ត។
“ស្ថាប័នគឺជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ ហើយប្រសិនបើយើងចង់ ទម្លុះទម្លាយ ត្រូវតែចាប់ផ្ដើមពីស្ថាប័នផងដែរ។ ស្មារតីនៃការកសាងស្ថាប័នគឺបម្រើដល់ ការគ្រប់គ្រង បើកចំហរសម្រាប់នវានុវត្តន៍ និងការច្នៃប្រឌិត លើកទឹកចិត្តដល់ មនុស្សទាំងអស់ និងអាជីវកម្មទាំងអស់។ មានន័យថាត្រូវតែមានការច្នៃប្រឌិតដោយឥតឈប់ឈរដើម្បីឈានទៅមុខ”។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ឆ្លើយសំណួរដេញដោលរបស់គណៈប្រតិភូរដ្ឋសភា។ រូបថត៖ quochoi.vn |
ដើម្បីផ្លាស់ប្តូរឌីជីថលប្រកបដោយជោគជ័យ លោកនាយករដ្ឋមន្ត្រីបានមាន ប្រសាសន៍ថា ការផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ស្អាត បៃតង និងនិរន្តរភាពនឹងក្លាយ ជាត្រីវិស័យ។ រដ្ឋាភិបាលក៏បានសុក្រិតក្របខ័ណ្ឌច្បាប់ ជាពិសេសច្បាប់ទិន្នន័យ និងមូលដ្ឋានទិន្នន័យជាតិ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការធ្វើអាជីវកម្ម និងចែករំលែកទិន្នន័យ ជៀសវាងការខ្ជះខ្ជាយធនធាន។ លោកនាយករដ្ឋមន្ត្រីបាន អះអាងថា ជាមួយនឹងយន្តការបើកចំហ ហេដ្ឋារចនាសម្ព័ន្ធរលូន និងអភិបាលកិច្ច ដ៏ឆ្លាតវៃ វៀតណាមនឹងធ្វើបានជាក់ជាពុំខាន៕