ឱកាសសហប្រតិបត្តិការ និងតភ្ជាប់អាជីវកម្មរវាងវៀតណាម និងកម្ពុជា

Chia sẻ
(VOVWORLD) - សន្និសីទនេះបានជួយសហគ្រាសនៃប្រទេសវៀតណាម និងកម្ពុជា សហការគ្នា ស្វែងរកឱកាសអាជីវកម្ម ជំរុញការនាំចេញទំនិញ ជួយសហគ្រាសធុនតូច និងមធ្យមនៃប្រទេសទាំងពីរ ជំនះពុះពារលើការលំបាកក្រោយជំងឺរាតត្បាតកូវីដ ១៩ និងអតិផរណាសេដ្ឋកិច្ចពិភពលោកផងដែរ។
ឱកាសសហប្រតិបត្តិការ និងតភ្ជាប់អាជីវកម្មរវាងវៀតណាម និងកម្ពុជា - ảnh 1សន្និសីទ “ឱកាសសហប្រតិបត្តិការ និងតភ្ជាប់សហគ្រាសនៅខេត្ត An Giang ប្រទេសវៀតណាម

នាថ្ងៃទី ២ ខែធ្នូ នៅទីក្រុង An Giang មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគខេត្ត An Giang បានសហការជាមួយការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅកម្ពុជា សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជារៀបចំសន្និសីទ “ឱកាសសហប្រតិបត្តិការ និងតភ្ជាប់សហគ្រាសនៅខេត្ត An Giang ប្រទេសវៀតណាម។ និងសហគ្រាសនៃព្រះរាជាណាចក្រកម្ពុជា”។

ខេត្ត An Giang ជាទឹកដីដែលមានសក្ដានុពលខ្លាំង ដោយមានទីតាំងភូមិសាស្រ្តអំណោយផល ហើយត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្មតភ្ជាប់ទីក្រុងធំៗចំនួន ៣ គឺទីក្រុងហូជីមិញ ទីក្រុង Can Tho និងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ហើយជាជាច្រកទ្វារពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសជាតិ និងបណ្តាខេត្ត ក្រុងក្នុងតំបន់ដីសណ្តទន្លេ Cuu Long  ជាមួយនឹងព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេសជាសមាជិកនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន)។ សន្និសីទនេះបានជួយសហគ្រាសនៃប្រទេសវៀតណាម និងកម្ពុជា សហការគ្នា ស្វែងរកឱកាសអាជីវកម្ម ជំរុញការនាំចេញទំនិញ ជួយសហគ្រាសធុនតូច និងមធ្យមនៃប្រទេសទាំងពីរ ជំនះពុះពារលើការលំបាកក្រោយជំងឺរាតត្បាតកូវីដ ១៩ និងអតិផរណាសេដ្ឋកិច្ចពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ