ឱកាសនិងបញ្ហាប្រឈមសំរាប់វៀតណាមក្នុងបរិបទដែលកិច្ចព្រមព្រៀង EVFTA នឹងត្រូវបានអនុម័តនាពេលឆាប់ៗ (រូបថត៖vietnamnet.vn) |
សិក្ខាសាលាមានគោលបំណងផ្តល់ព័ត៌មានដែលមានប្រយោជន៍ដល់សហគ្រាសនិងវិនិយោគិននៅតំបន់ដីសណ្ដទន្លេ Cuu Long អំពីឱកាសនិងបញ្ហាប្រឈមនានាពីកិច្ចព្រមព្រៀង EVFTA ព្រមទាំងទាក់ទងនឹងយថាទស្សន៍នៃការទាក់ទាញការវិនិយោគពីសហភាពអឺរ៉ុប (EU) ក៏ដូចជាផ្តល់នូវដំណោះស្រាយនិងអនុសាសន៍សម្រាប់សហគ្រាសផ្នែកផលិតកម្ម។ ទន្ទឹមនេះដែរ សិក្ខាសាលាក៏ជំរុញឲ្យមានការអភិវឌ្ឍពាណិជ្ជកម្មនិងការវិនិយោគរវាងតំបន់ដីសណ្ដ Cuu Long និង EU និយាយដោយឡែក និង រវាងវៀតណាមនិង EU និយាយរួមនាពេលខាងមុខផងដែរ៕