លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ធ្វើជាប្រធានកិច្ចពិភាក្សាជាមួយស្ថាបនិក WEF និងថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនធំៗ។ (រូបថត៖ VOV) |
នៅក្នុងសម័យពិភាក្សាដែលប្រព្រឹត្តទៅក្នុងទម្រង់ជាអាហារពេលព្រឹកសម្រាប់ ការងារនេះ ថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនធំៗបានសម្តែងការយកចិត្តទុកដាក់ដល់ការ ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់វៀតណាម; ផ្តោតលើការ ធ្វើបរិវត្តកម្មឌីជីថល បច្ចេកវិទ្យាខ្ពស់ ការផ្លាស់ប្តូរបៃតង និងតួនាទីរបស់វៀតណាមក្នុង ខ្សែសង្វាក់ផ្គត់ផ្គង់សកល។ មតិភាគច្រើនវាយតម្លៃខ្ពស់ចំពោះកំណើន ការអភិវឌ្ឍ និង បរិយាកាសវិនិយោគ អាជីវកម្មកាន់តែប្រសើរឡើងរបស់វៀតណាម ជាពិសេសការ ដែលសេដ្ឋកិច្ចឌីជីថលកាលពីឆ្នាំមុនបានរួមវិភាគទានប្រមាណ ១៦% នៃផលិតផល ក្នុងស្រុកសរុប (GDP) របស់វៀតណាម។
ចែករំលែកអំពីទិសដៅយុទ្ធសាស្ត្ររបស់វៀតណាមនាពេលខាងមុខ លោក នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមមានបំណងចង់ទាក់ទាញការវិនិយោគ ដោយផ្ដល់អាទិភាពលើវិស័យទើបលេចចេញ បច្ចេកវិទ្យាខ្ពស់ មានតម្លៃបន្ថែមខ្ពស់ ជាពិសេសបម្រើដល់កម្លាំងចលករកំណើនថ្មី ជំរុញការធ្វើបរិវត្តកម្មឌីជីថល បរិវត្ត កម្មបៃតង ព្រមទាំងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានូវវិស័យថ្មីមួយចំនួនដែលមានលក្ខណៈ ជារបកគំហើញ ដូចជា៖ semiconductor និងបញ្ញាសិប្បនិម្មិត (AI)។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបលោកសាស្រ្តាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិ WEF។ (រូបថត៖ VOV) |
នាព្រឹកថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបលោក សាស្រ្តាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិ WEF។ នៅក្នុងជំនួបនេះ លោកសាស្ត្រាចារ្យ Schwab បានឲ្យដឹងថា WEF និងសម្ព័ន្ធក្រុមហ៊ុនសមាជិកនានា វាយតម្លៃខ្ពស់ចំពោះយថាទស្សន៍ បរិយាកាសវិនិយោគ និងអាជីវកម្ម និងសមិទ្ធិផល សេដ្ឋកិច្ចលេចធ្លោរបស់វៀតណាម ហើយចាត់ទុកវៀតណាមជាគំរូមួយក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចយ៉ាងខ្លាំងក្លា និងឆ្លៀតយកឱកាសពីបដិវត្តន៍ឧស្សាហកម្ម ៤.០ ប្រកបដោយ ប្រសិទ្ធភាពផងដែរ៕