អ្នកជំនាញចិន៖ វៀតណាមដើរតួនាទីមិនអាចខ្វះបានក្នុងវេទិកា Davos រដូវ​ក្តៅ

Chia sẻ
(VOVWORLD) - វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងវេទិកា Davos រដូវក្តៅ ដែលបានប្រព្រឹត្តទៅនៅទីក្រុង Dalian ប្រទេសចិនចាប់ពីថ្ងៃទី ២៥-២៧ ខែមិថុនា ហើយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងវេទិកានេះរយៈពេល ២ ឆ្នាំជាប់ៗគ្នាបានបង្ហាញពីការរួមចំណែក និងតួនាទីមិនអាចខ្វះបានរបស់សេដ្ឋកិច្ចវៀតណាមក្នុងកំណើនសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក និងពិភពលោក។

នេះជាការវាយតម្លៃរបស់សាស្ត្រាចារ្យ Xu Liping នាយកមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍នៃបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិន ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយវៀតណាមក្នុងទីក្រុងប៉េកាំង (ចិន) នាថ្ងៃទី ២៦ ខែមិថុនា។

អ្នកជំនាញចិន៖ វៀតណាមដើរតួនាទីមិនអាចខ្វះបានក្នុងវេទិកា Davos រដូវ​ក្តៅ - ảnh 1សាស្ត្រាចារ្យ Xu Liping នាយកមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍នៃបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិន។ រូបថត៖ VOV - ចិន

យោងតាមសាស្ត្រាចារ្យ Xu Liping ការដែលនាយករដ្ឋមន្ត្រី Pham Minh Chinh ត្រូវបានអញ្ជើញឱ្យចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) Davos រដូវក្តៅក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នានៅប្រទេសចិនបានបង្ហាញយ៉ាងពេញលេញអំពីតួនាទីសំខាន់របស់វៀតណាមនៅក្នុងវេទិកានេះ ហើយក៏បង្ហាញពីអាទិភាពលេចធ្លោរបស់វៀតណាមក្នុងគោលនយោបាយការបរទេសរបស់ចិនផងដែរ៖ “ខ្ញុំគិតថា ចំណុចទាំងពីរនេះបានបង្ហាញយ៉ាងពេញលេញនូវតួនាទីឈានមុខដ៏សំខាន់បំផុតរបស់វៀតណាមក្នុងសេដ្ឋកិច្ចពិភពលោក។ ដោយសារតែយើងទាំងអស់គ្នាដឹងថា នេះគឺជាសន្និសីទប្រចាំឆ្នាំនៃអ្នកត្រួសត្រាយ។ ម៉្យាងទៀតហៅថា វៀតណាមដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោក"។

បើតាមលោក Xu Liping សេដ្ឋកិច្ចវៀតណាមបានកើនឡើងជាង ៥% កាលពីឆ្នាំមុន ហើយត្រូវបានរំពឹងថានឹងឈានដល់ ៦% - ៦,៥% នៅឆ្នាំនេះ ជាប្រការដ៏គួរឲ្យកត់សម្គាល់ណាស់។ នេះគឺជាអត្រាកំណើនខ្ពស់ក្នុងចំណោមសេដ្ឋកិច្ចកំពុងរីកចម្រើននៅអាស៊ី ដែលបង្ហាញពីសក្ដានុពលនិងកម្លាំងចលករសម្រាប់លការអភិវឌ្ឍន៍របស់វៀតណាមនាពេលអនាគត៕

ប្រតិកម្មទៅវិញ