ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម៖TPP ជាការបោះជំហានសំខាន់ក្នុង ទំនាក់ទំនងសេដ្ឋកិច្ចវៀតណាម-អាមេរិក

Chia sẻ
(VOVworld) - ក្នុងសេចក្ដីប្រកាសនេះ លោក Ted Osius
 បានសង្កត់ធ្ងន់ថា ដោយស្នាដៃគួរឲ្យចាប់អារម្មណ៍
នេះ អាមេរិកនិងវៀត ណាមត្រៀមខ្លួនជាស្រេចក្លាយ
ទៅជាដៃគូក្នុងប្លុកពាណិជ្ជកម្មមួយដែលតំណាងឲ្យ
៤០% GDP លើទូទាំងពិភពលោក។
(VOVworld) - នាថ្ងៃទី៨ តុលា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Ted
Osius បានចេញសេចក្ដីប្រកាសស្ដីអំពីការសំរេចចរចារលើកិច្ចព្រមព្រៀង ពាណិជ្ជ
កម្មសេរីឆ្លងសមុទ្រប៉ាស៊ីហ្វិក (TPP)។ក្នុងសេចក្ដីប្រកាសនេះ លោក Ted Osius បាន
សង្កត់ធ្ងន់ថា ដោយស្នាដៃគួរឲ្យចាប់អារម្មណ៍នេះ អាមេរិកនិងវៀត ណាមត្រៀម
ខ្លួនជាស្រេចក្លាយទៅជាដៃគូក្នុងប្លុកពាណិជ្ជកម្មមួយដែលតំណាងឲ្យ៤០% GDP
លើទូទាំងពិភពលោក។កិច្ចព្រមព្រៀង TPP បានសំដែងការបោះ ជំហានសំខាន់
មួយសំដៅបង្កើនទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាមជាមួយ អាមេរិកក៏ដូចជា
ជំរុញថែមទៀតទំនាក់ទំនងទ្វេភាគីក្នុងឆ្នាំដែលប្រទេសទាំងពីរ រំលឹកខួបអនុស្សា
វរីយ៍លើកទី២០ទិវាធ្វើប្រក្រតីភាពទំនាក់ទំនង៕

ប្រតិកម្មទៅវិញ