អគ្គលេខាធិការអង្គការសហប្រជាជាតិ និងមេដឹកនាំពិភពលោកបានថ្កោលទោសការបាញ់ប្រហារលើលោក Donald Trump

Chia sẻ
(VOVWORLD) - អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក Antonio Guterres នៅថ្ងៃទី ១៣ ខែកក្កដា  បានថ្កោលទោសឧប្បត្តិហេតុបាញ់ប្រហារសំដៅទៅលើអតីតប្រធានាធិបតីអាមេរិក Donald Trump អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋទីក្រុង Butler Street រដ្ឋ Pennsylvania។ 
អគ្គលេខាធិការអង្គការសហប្រជាជាតិ និងមេដឹកនាំពិភពលោកបានថ្កោលទោសការបាញ់ប្រហារលើលោក Donald Trump - ảnh 1ភ្នាក់ងារសេវាកម្មសម្ងាត់បានអមដំណើរលោក Trump  (រូបថត៖ CNN)

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា អគ្គលេខាធិការ Antonio Guterres ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើហឹង្សានយោបាយនេះ ហើយសូមជូនពរឱ្យលោក D. Trump ឆាប់ជាសះស្បើយឡើងវិញ។

នៅលើបណ្តាញសង្គម X នាយករដ្ឋមន្រ្តីកាណាដា Justin Trudeau បានសម្តែងការចែករំលែករបស់លោកចំពោះអតីតប្រធានាធិបតី Trump និងបានបញ្ជាក់ថា អំពើហិង្សានយោបាយមិនត្រូវបានទទួលយកទៀតសោត។ តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខនៃសហភាពអឺរ៉ុប (EU) លោក Josep Borrell បានថ្កោលទោសការវាយប្រហារនេះ ដោយសង្កត់ធ្ងន់លើទង្វើដែលមិនអាចទទួលយកបាននៃអំពើហិង្សាប្រឆាំងនឹងឥស្សរជននយោបាយ។ ប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva បាននិយាយថា ការបាញ់ប្រហារគួរតែត្រូវបានថ្កោលទោសយ៉ាងខ្លាំង។ មេដឹកនាំនៃប្រទេសអាហ្សង់ទីន ឈីលី និងបូលីវី ក៏បាននិយាយប្រឆាំងនឹងការវាយប្រហារ។  ពីប្រទេសឥណ្ឌា  នាយករដ្ឋមន្ត្រី Narendra Modi បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាញ់ប្រហារនេះ ហើយបានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើនេះ៕

ប្រតិកម្មទៅវិញ