បើកសម្ពោធដាក់ឲ្យប្រើប្រាស់បណ្ដាញទាក់ទងទាន់ហេតុការណ៍រវាងកងទ័ពប្រជាជនវៀតណាមនិងកងយោធពលខេមរភូមិន្ទ

Chia sẻ

(VOVWORLD) - បណ្ដាញទាក់ទងទាន់ហេតុការណ៍នេះ គឺដើម្បីពិភាក្សាឲ្យទាន់ពេលវេលាអំពីបញ្ហានានាដែលជា កង្វល់រួមរបស់ភាគីទាំងពីរ។ នេះគឺជាគម្រោងដ៏មានអត្ថន័យសំខាន់ រួមចំណែកធ្វើឱ្យ ស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរនិយាយរួម និងកងទ័ពទាំងពីរនិយាយដោយឡែក។

បើកសម្ពោធដាក់ឲ្យប្រើប្រាស់បណ្ដាញទាក់ទងទាន់ហេតុការណ៍រវាងកងទ័ពប្រជាជនវៀតណាមនិងកងយោធពលខេមរភូមិន្ទ - ảnh 1លោកឧត្តមសេនីយឯក Huynh Chien Thang បានចុះហត្ថលេខាលើកំណត់ហេតុនៃពិធីសម្ពោធដាក់ឲ្យប្រើប្រាស់បណ្ដាញទាក់ទងទាន់ហេតុការណ៍រវាងកងទ័ពវៀតណាមនិងកម្ពុជា។ (រូបថត៖ Viet Trung/qdnd.vn)
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់បណ្ដាញទាក់ទងទាន់ហេតុការណ៍រវាងអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានធ្វើឡើងនៅព្រឹក ថ្ងៃទី ១៥ សីហា។ លោកឧត្តមសេនីយឯក Huynh Chien Thang អគ្គមេបញ្ជាការរងនៃ កងទ័ពប្រជាជនវៀតណាម និងលោកនាយឧត្តមសេនីយ៍ វង្ស វាសនា អគ្គមេបញ្ជាការ រងនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាសហអធិបតីក្នុងពិធី នៅឯចំណុចទាំង២នៃបណ្ដាញទាក់ទងនេះ គឺទីស្នាក់ការអគ្គសេនាធិការដ្ឋានកងទ័ព ប្រជាជនវៀតណាម និងអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។
បណ្ដាញទាក់ទងទាន់ហេតុការណ៍នេះ គឺដើម្បីពិភាក្សាឲ្យទាន់ពេលវេលាអំពីបញ្ហានានាដែលជា កង្វល់រួមរបស់ភាគីទាំងពីរ។ នេះគឺជាគម្រោងដ៏មានអត្ថន័យសំខាន់ រួមចំណែកធ្វើឱ្យ ស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរនិយាយរួម និងកងទ័ពទាំងពីរនិយាយដោយឡែក។ ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ វង្ស វាសនា បានពាំនាំនូវការ សាកសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ជូនចំពោះ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការយោធាមជ្ឈិម និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ