ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ តូ ឡឹម

Chia sẻ
(VOVWORLD) - លោកប្រធានរដ្ឋ តូ ឡឹម ទើបតែបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណា ចក្រកម្ពុជា ក្នុងអំឡុងពីរថ្ងៃ គឺថ្ងៃទី១២ និង១៣ ខែកក្កដា តបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ តូ ឡឹម - ảnh 1អត្ថបទដែលចុះផ្សាយកាលពីថ្ងៃទី១៣ ខែកក្កដា លើសារព័ត៌មាន SBM News  (រូបថតអេក្រង់) ប្រភព៖TTXVN

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ទីភ្នាក់ងារសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយកម្ពុជាបានចុះផ្សាយនូវព័ត៌មានជាច្រើន និងបន្តធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីសកម្មភាពនៅកម្ពុជារបស់លោកប្រធានរដ្ឋ តូ ឡឹម ហើយបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចនេះ។

ទីភ្នាក់ងារសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗរបស់កម្ពុជាដូចជា៖ ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា (AKP), កម្ពុជាថ្មី, SBM News, CNC, DAP News, FRESH News... បានលើកឡើងអំពីខ្លឹមសារនៃកិច្ចប្រជុំ និងកិច្ចពិភាក្សារវាងលោកប្រធានរដ្ឋវៀតណាម ជាមួយព្រះមហាក្សត្រ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសកម្ពុជាជាមួយនឹងខ្លឹមសារ ប្រធានបទសម្បូរបែប និងចម្រុះ រួមជាមួយនឹងសកម្មភាពពាក់ព័ន្ធជាច្រើនទៀត។

ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ តូ ឡឹម - ảnh 2កាសែតកម្ពុជាថ្មីនៅថ្ងៃទី១៣ ខែកក្កដា បានចុះផ្សាយអត្ថបទ អំពីកិច្ចពិភាក្សារវាងលោកប្រធានរដ្ឋ តូ ឡឹម និងសម្តេចតេជោ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា (រូបថតអេក្រង់)  ប្រភព៖ TTXVN

ក្រៅពីការផ្តល់ព័ត៌មានចម្រុះ អំពីខ្លឹមសារនៃកិច្ចប្រជុំកម្រិតខ្ពស់ ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាក៏ចាប់អារម្មណ៍ក្នុងការរាយការណ៍អំពីសកម្មភាពផ្សេងទៀតក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ តូ ឡឹម នៅកម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ