នៅក្នុងសេចក្តីប្រកាសនៅលើគេហទំព័ររបស់ក្រសួងការបរទេសចិន នាថ្ងៃទី ១៥ខែសីហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនរបស់អគ្គលេខាបក្សនិងជាប្រធានរដ្ឋវៀតណាម លោក To Lam ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែសីហា អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិនលោក Xi Jinping នឹងជួបពិភាក្សាជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋវៀតណាម លោក To Lam; នាយករដ្ឋមន្ត្រីចិន លោក Li Qiang ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន លោក Zhao Leji និងប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន លោក Wang Huning នឹងជួបសវនាការជាមួយអគ្គលេខាបក្ស និងជាប្រធានរដុ្ឋវៀតណាម លោក To Lam ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying ។ រូបថត៖ China Daily |
ការដែលអគ្គលេខាបក្សនិងជាប្រធានរដ្ឋវៀតណាម លោក To Lam បានជ្រើសរើសចិនជាប្រទេសដំបូងគេ ដើម្បីមកបំពេញទស្សនកិច្ចបន្ទាប់ពីចូលកាន់តំណែង បានឆ្លុះបញ្ចាំងយ៉ាងពេញលេញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។ ប្រទេសចិនរំពឹងថា តាមរយៈដំណើរទស្សនកិច្ចលើកនេះ ប្រទេសទាំងពីរនឹងបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណី ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវការកសាងសហគមន៍ចែករំលែកអនាគតចិន-វៀតណាម និងរួមគ្នាដើរតាមមាគ៌ាធ្វើទំនើបកម្មសង្គមនិយមប្រកបដោយលក្ខណៈផ្ទាល់ខ្លួន រួមគ្នាជំរុញការអភិវឌ្ឍបុព្វហេតុសង្គមនិយមនៅលើពិភពលោក រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក៕