ការបោះឆ្នោតនៅ​អាមេរិកឆ្នាំ ២០២៤​៖ បេក្ខជន Donald Trump ប្រកាសពីការផ្តោតសំខាន់ក្នុង​វិស័យ​សេដ្ឋកិច្ច

Chia sẻ
(VOVWORLD) - ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញការគាំទ្រពីអ្នកបោះឆ្នោត បេក្ខជនប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី ១៤ ខែសីហា បានធ្វើការសន្យាសំខាន់ៗជាបន្តបន្ទាប់ស្តីពីសេដ្ឋកិច្ច ក្នុងពិធីមិទ្ទិញនៅទីក្រុង Asheville រដ្ឋ North Carolina ។ 

នៅក្នុងសុន្ទរកថារយៈពេល ៧៥ នាទីទៅកាន់អ្នកគាំទ្រ អតីតប្រធានាធិបតី Trump បានប្រកាសគំនិតគោលនយោបាយជាច្រើន ដោយការសន្យាយ៉ាងទូលំទូលាយ ក្នុងការដោះស្រាយអតិផរណា ជំរុញផលិតភាពថាមពល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនអាមេរិក។

ការបោះឆ្នោតនៅ​អាមេរិកឆ្នាំ ២០២៤​៖ បេក្ខជន Donald Trump ប្រកាសពីការផ្តោតសំខាន់ក្នុង​វិស័យ​សេដ្ឋកិច្ច - ảnh 1អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ថ្លែងនៅក្នុងសន្និសីទកាសែតនៅ ទីក្រុង Palm Beach រដ្ឋ Florida សហរដ្ឋអាមេរិក កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។ រូបថត៖ Getty / TTXVN

លោកបានប្រកាសថា នឹងលុបចោលការរឹតបន្តឹងក្រោមសម័យកាលរបស់លោកប្រធានាធិបតី Joe Biden លើការផលិតឥន្ធនៈហ្វូស៊ីល ដោយប្រើប្រាស់ឧបករណ៍ចាំបាច់ទាំងអស់ដើម្បីបន្ធូរកម្ដៅនៃអតិផរណានៅក្នុងឆ្នាំដំបូងដែលលោកឡើងកាន់អំណាច និងលុបចោលពន្ធទាំងអស់លើប្រាក់ឧបត្ថម្ភសម្រាប់សុខុមាលភាពសង្គម។

ក្រៅពីបញ្ហាសេដ្ឋកិច្ច លោក Trump ក៏បានចំណាយពេលភាគច្រើន ដើម្បីរំលេចដល់ភាពខុសគ្នាជាមួយគណបក្សប្រជាធិបតេយ្យ ទាក់ទងនឹងបញ្ហាដែលធ្លាប់ស្គាល់ ដូចជាបញ្ហាព្រំដែនអាមេរិក-ម៉ិកស៊ិក៕


ប្រតិកម្មទៅវិញ