ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc Knapper ទៅទស្សនានិងជួបប្រាស្រ័យកីឡាជាមួយជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ

Chia sẻ

(VOVWORLD) - នាថ្ងៃទី ៦ ខែកញ្ញា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម លោក Marc Knapper និងគណៈប្រតិភូអតីតយុទ្ធជនអាមេរិកបានទៅទស្សនាមជ្ឈមណ្ឌលការពារជនរងគ្រោះដោយជាតិគីមីពុលពណ៌ លឿងទុំ និងកុមារអភពនៅទីក្រុង Da Nang; ជួបប្រាស្រ័យកីឡាជាមួយជនរងគ្រោះ។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc Knapper ទៅទស្សនានិងជួបប្រាស្រ័យកីឡាជាមួយជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ - ảnh 1ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម លោក Marc Knapper (ឆ្វេង) អញ្ជើញថតរូបជាមួយជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ (រូបថត៖ Minh Truong/plo.vn)

ថ្លែងមតិក្នុងដំណើរទស្សនកិច្ចនេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀត ណាម លោក Marc Knapper បានចាត់ទុកថា ឆ្នាំ ២០២៥ គឺជាឆ្នាំដ៏សំខាន់បំផុតក្នុងទំនាក់ទំនងរវាងវៀតណាម និងសហរដ្ឋអាមេរិក ដែលជាឆ្នាំរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងធម្មតារវាងវៀតណាមនិងសហរដ្ឋអាមេរិក (១៩៩៥-២០២៥)។ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក និងនៅប៉ុន្មានឆ្នាំខាងមុខ សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តគាំទ្រ និងធ្វើការរួមគ្នាជាមួយវៀតណាម ដើម្បីជួយវៀតណាមឱ្យក្លាយជាប្រទេសរឹងមាំ ឯករាជ្យ និងធន់។

នៅក្នុងកម្មវិធីនោះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc Knapper និងគណៈប្រតិភូនៃគណៈប្រតិភូបានទៅទស្សនា លើកទឹកចិត្តផ្តល់អំណោយ ចូលរួមការសម្តែងសិល្បៈ និងកីឡាជាមួយកុមារនៅមជ្ឈមណ្ឌល៕

ប្រតិកម្មទៅវិញ