ឯកអគ្គរដ្ឋទូតវៀតណាមនៅចិនលោក Dang Minh Khoi ឆ្លើយសម្ភាសន៍មុននឹងដំណើរទស្សនកិច្ចនៅចិនរបស់ប្រធានរដ្ឋ

Chia sẻ
(VOVWORLD) -ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវនឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅចិននិងចូលរួមវេទិកាជាន់ខ្ពស់សហប្រតិបត្តិការ “ខ្សែក្រវ៉ាត់-កំណាត់ផ្លូវ”ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៥ឧសភា។ 
ឯកអគ្គរដ្ឋទូតវៀតណាមនៅចិនលោក Dang Minh Khoi ឆ្លើយសម្ភាសន៍មុននឹងដំណើរទស្សនកិច្ចនៅចិនរបស់ប្រធានរដ្ឋ - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Dang Minh Khoi 

ទទួលសេចក្តីអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយ និស្តចិន ប្រធានរដ្ឋចិនលោក Xi Jinping និងលោកជំទាវ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវនឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅចិននិងចូលរួមវេទិកាជាន់ខ្ពស់សហប្រតិបត្តិការ “ខ្សែក្រវ៉ាត់-កំណាត់ផ្លូវ”ចាប់ពី ថ្ងៃទី១១ដល់ថ្ងៃទី១៥ឧសភា។ ក្នុងការឆ្លើយសំភាសន៍របស់អ្នកយកព័ត៌មាននៅទី ក្រុងប៉េកាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Dang Minh Khoi បានឲ្យ ដឹងថា ក្នុងដំណើរទស្សនកិច្ចនៅចិនលើកនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នឹងអញ្ជើញជួបចរចារជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន លោក Xi Jinping ជួបសន្ទនាជាមួយថ្នាក់ដឹកនាំមួយចំនួនរបស់ចិន ចូលរួមសកម្មភាពក្នុងក្រប ខ័ណ្ឌនៃវេទិកាជាន់ខ្ពស់សហប្រតិបត្តិការ “ខ្សែក្រវ៉ាត់-កំណាត់ផ្លូវ” និងជួបពិភាក្សា ជាមួយប្រមុខដឹកនាំដែលចូលរួមវេទិកា។

        លោក Dang Minh Khoi បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនៅចិនលើកនេះ របស់ប្រធានរដ្ឋ លោក Tran Dai Quang ជាឱកាសសំខាន់សម្រាប់ថ្នាក់ដឹកនាំនៃប្រ ទេសទាំងពីរបន្តការផ្លាស់ប្តូរយោបល់ ស្តីពីទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងបញ្ហាដែលភាគីទាំងពីរផ្តោតការយកចិត្តទុកដាក់ដូចគ្នា៕

ប្រតិកម្មទៅវិញ