ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិកលោក Anatoly Antonov |
ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីបានរាយការណ៍ថា នៅថ្ងៃទី ២០ ខែមីនាឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិកលោក Anatoly Antonov បានចាកចេញពីអគារនៃស្ថានទូតរុស្ស៊ីនៅវ៉ាស៊ីនតោនឌីស៊ី ធ្វើដំណើរវិលត្រឡប់ទៅកាន់ទីក្រុងម៉ូស្គូវិញ ដើម្បីចូលរួមបណ្តាកិច្ចពិគ្រោះយោបល់ស្តីពីទំនាក់ទំនង រវាងប្រទេសទាំងពីរ។ លោក Anatoly Antonov បានវិលត្រឡប់មកទីក្រុងម៉ូស្គូវិញ តាមជើងហោះហើរ Airline Aeroflot ពីអាកាសយានដ្ឋានអន្តរជាតិ John Kennedy ក្នុងទីក្រុងញូវយ៉ក។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋាន លោកឯកអគ្គរដ្ឋទូត Anatoly Antonov បានឲ្យដឹងថា ចាំបាច់ត្រូវវិភាគពីស្ថានភាពទំនាក់ទំនងរុស្ស៊ី - អាមេរិក ហើយរុស្ស៊ីតែងតែចាប់អារម្មណ៍ក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីជាមួយសហរដ្ឋអាមេរិក។ លោក Anatoly Antonov បានប្រកាសថា នឹងមានជំនួបចំនួននៅទីក្រុងម៉ូស្គូហើយ “ពិបាកប្រាប់” ជាមុន អំពីអំឡុងពេលស្នាក់នៅរបស់លោកនៅម៉ូស្គូ។
មុននេះ នៅថ្ងៃទី ១៧ ខែមីនា ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋ អាមេរិកត្រូវបានកោះហៅឲ្យវិលត្រឡប់មកប្រទេសវិញដើម្បីពិគ្រោះយោបល់សំដៅ កំណត់ជំហានបន្ទាប់សម្រាប់ទំនាក់ទំនងរុស្ស៊ី - អាមេរិក៕