ឯកអគ្គរដ្ឋទូត Ngo Thi Hoa ទទួលជួបជាមួយវិទ្យាសា្ថនអប់រំអំពីទឹក (IHE) Delft ហូឡង់

Chia sẻ
(VOVWORLD) -នាថ្ងៃទី១៧ខែមេសា នៅទីក្រុងឡេអេ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហូឡង់ លោកស្រី Ngo Thi Hoa បានអញ្ជើញទទួលជួបជាមួយលោកស្រី Vanessa de  Oliveira និងលោក Ewoud Kok តំណាងវិទ្យាសា្ថនអប់រំអំពីទឹក IHE Delft សំដៅ ផ្លាស់ប្តូរអំពីការជម្រុញកិច្ចសហប្រតិបត្តិបណ្តុះបណ្តាលនិងអប់រំរវាងវិទ្យាសា្ថននិងវៀត ណាម។ 
ឯកអគ្គរដ្ឋទូត Ngo Thi Hoa ទទួលជួបជាមួយវិទ្យាសា្ថនអប់រំអំពីទឹក (IHE) Delft ហូឡង់ - ảnh 1 ឯកអគ្គរដ្ឋទូត លោកស្រី Ngo Thi Hoa ថតរូបអនុស្សាវរីយ៍ជាមួយលោកស្រីVanessa de  Oliveira និងលោក Ewoud Kok តំណាងវិទ្យាសា្ថនអប់រំអំពីទឹក (IHE) Delft (រូបថតៈ vietnamplus)

ឯកអគ្គរដ្ឋទូត លោកស្រី Ngo Thi Hoa បានអបអរសាទរចំពោះការ ដែលវិទ្យាស្ថាន IHE ក្នុងច្រើនឆ្នាំកន្លងទៅ បានបង្កើនកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអប់រំនៅតំបន់នានា របស់វៀតណាម សំដៅជួយ វៀតណាម លើកកម្ពស់សមត្ថភាពនិងបណ្តុះបណ្តាលប្រភពធនធានមនុស្សលើវិស័យទឹកនិងគ្រប់គ្រង់ទឹក។ លោកស្រីឯកអគ្គរដ្ឋទូត បានអះអាងថា វៀតណាមវាយតម្លៃខ្ពស់ចំពោះ តួនាទីរបស់ IHE ក្នុងការរួមសហការជាមួយវៀតណាម បណ្តុះបណ្តាលប្រភពធនធានមនុស្ស។ លោកស្រីក៏បានវាយតម្លៃចំពោះសំណើររបស់វិទ្យាសា្ថន IHE ព្រមទាំងអះអាងថា ភាគីទាំងពីរនឹងបន្តផ្លាស់ប្តូរនិងជម្រុញកិច្ចសហប្រតិបត្តិការតាមទិសប្រសិទ្ធភាពនិងរឹតបន្តឹង កិច្ចសហប្រតិបត្តិការនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ