អញ្ជើញថ្លែងមតិនៅសន្និសីទនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue បានស្នើឲ្យខេត្ត Hung Yen ត្រូវការយកចិត្តទុកដាក់ដល់ ការរៀបចំតំបន់ផលិតកម្មឲ្យបានសមស្រប ច្បាមជាប់តម្រូវការរបស់ទីផ្សារ កុំទុក ឲ្យកើតមានឡើងអតុល្យភាពរវាងការផ្គត់ផ្គង់និងតម្រូវការ។ ទន្ទឹមនឹងនោះ សហការយ៉ាងស្អិតរមួតជាមួយខេត្តក្រុងនានានិងស្ថាប័នមានសមត្ថកិច្ចរបស់ចិនក៏ដូចជាបណ្ដាសហគ្រាស និងដៃគូប្រពៃណី ដើម្បីចែករំលែកព័ត៌មាន ធានាការ លក់ទំនិញចេញដោយស្ថិរភាព ជៀសវាងការកកស្ទះ រងសម្ពាធតំលៃនៅ ច្រកទ្វារព្រំដែន និងជៀសវាងហានិភ័យសំរាប់ប្រជាកសិករ អាជីវករនិងសហ គ្រាសផងដែរ៕