ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន

Chia sẻ
(VOVworld)-នាព្រឹកថ្ងៃទី១សីហា​នៅទីក្រុងហាណូយ
វៀតណាម ឧបនាយករដ្ឋ មន្ត្រីនិងជារដ្ឋមន្ត្រីការបរ
ទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រី
 ការបរទេសជប៉ុនលោក Fumico Kishida

(VOVworld)-នាព្រឹកថ្ងៃទី១សីហា​នៅទីក្រុងហាណូយវៀតណាម ឧបនាយករដ្ឋ មន្ត្រី
និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រី ការបរទេស
ជប៉ុនលោក Fumico Kishida បានធ្វើជាសហអធិបតីកិច្ចប្រជុំគណៈ កម្មាធិការសហ
ប្រតិបត្តិការវៀតណាម-ជប៉ុនលើកទី៦ ដោយមានការចូលរួម របស់ក្រសួងផ្នែក
នានានៃប្រទេសទាំងពីរ។ មុននោះ ថ្នាក់ដឹកនាំទាំងពីររូប បានមានជំនួបចរចារ ។​
ក្នុងជំនួបនេះ លោក​Pham Binh Minh បានអះអាងថា វៀតណាមចាត់ទុកជប៉ុនជាដៃ
គូយុទ្ធសាស្រ្ត សំខាន់របស់វៀតណាម។ រីឯខ្លួនវិញ លោករដ្ឋមន្ត្រីជប៉ុន Fumico
Kishida បានសង្កត់ ធ្ងន់ទៅលើការប្តេជ្ញារបស់ជប៉ុន ក្នុងការជម្រុញទំនាក់ទំនងដៃ
គូរយុទ្ធសាស្រ្តបើក ទូលាយជាមួយវៀតណាមឲ្យខ្លាំងក្លាថែមទៀត។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន - ảnh 1
ឧបនាយករដ្ឋ មន្ត្រីនិងជារដ្ឋមន្ត្រីការបរ ទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រី ការបរទេសជប៉ុនលោក Fumico Kishida()

លោក Fumico Kishida អះអាងថែមទៀតថា ជប៉ុន បន្តចាត់ទុកវៀតណាមជាដៃគូ
ជួរមុខអំពី ODA ហើយរដ្ឋាភិបាលជប៉ុនបន្តរក្សា ODA នៅកម្រិតខ្ពស់សម្រាប់
វៀតណាម។ លោក Pham Binh Minh បានសង្កត់ធ្ងន់នូវការប្តេជ្ញារបស់រដ្ឋាភិបាល
វៀតណាម ​ក្នុងការប្រើប្រាស់ ប្រភពទុន ODA របស់ជប៉ុនប្រកបដោយប្រសិទ្ធិ
ភាព។

        ភាគីទាំងពីរ ឯកភាពបន្តកិច្ចសហប្រតិបត្តិការដើម្បីកែលំអ បរិយា កាសវិនិ
យោគនៅវៀតណាម ជម្រុញបែបផែនសហប្រតិបត្តិការដៃគូរសាធារណៈ ផង
និងឯកជនផងដែរ។

        ភាគីទាំងពីរ បានផ្លាស់ប្តូរមតិនិងឯកភាពគ្នាក្នុងការបង្កើនកិច្ចសហប្រតិ
បត្តិការរវាង ប្រទេសទាំងពីរ អំពីរាល់បញ្ហាតំបន់និងអន្តរជាតិដែលភាគីទាំងពីរ
រួមយកចិត្តទុក ដាក់ ។ ភាគីទាំងពីរមូលមតិជាឯកឆ័ន្ទថា ភាគីទាក់ទិននានាត្រូវ
ដោះស្រាយជំលោះ លើសមុទ្រខាងកើតតាមច្បាប់អន្តរជាតិ ប្រតិបត្តិដ៏ត្រឹម
ត្រូវតាមស្មារតីរបស់សេច ក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅ
សមុទ្រខាងកើត(DOC)និងឈាន ដល់ការកសាងក្រមប្រតិបត្តិតំបន់នៅសមុទ្រ
ខាងកើត (COC) រួមចំណែកជាក់ ចូលក្នុងការរក្សាសន្តិសុខ សុវត្ថិភាពនាវាចរណ៍ និងសន្តិភាពស្ថិរភាពក្នុង តំបន់៕

ប្រតិកម្មទៅវិញ