ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam៖ វិធានការណ៍បង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ត្រូវអនុវត្តន៍ដោយស៊ីជម្រៅ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៨ ខែកក្កដា ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ - ១៩ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមអ៊ិនធឺរណែត ជាមួយមន្ទីរពេទ្យមួយចំនួន ស្តីពីការព្យាបាលអ្នកជំងឺកូវីដ-១៩។ 
ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam៖ វិធានការណ៍បង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ត្រូវអនុវត្តន៍ដោយស៊ីជម្រៅ - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam នៅក្នុងកិច្ចប្រជុំតាមអ៊ិនធឺរណែត ស្តីពី ការព្យាបាលអ្នកជំងឺកូវីដ-១៩ (រូបថតៈ VGP)

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam បានស្នើឱ្យក្រសួងសុខាភិបាលប្រមូលកម្លាំង ប្រើប្រាស់បច្ចេកវិទ្យាធ្វើតេស្ត ដើម្បីស្វែងរកប្រភពឆ្លងជំងឺ ឱ្យបានឆាប់បំផុត។ ទន្ទឹមជាមួយគ្នានោះ ត្រៀមជាស្រេចជួយដល់មន្ទីរពេទ្យ ផ្សេងៗនៅពេលដែលត្រូវការចាំបាច់។ យ៉ាងណាមិញ ការអនុវត្តវិធានការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត ត្រូវអនុវត្តន៍ដោយស៊ីជម្រៅគ្នា ចាប់ពីការគ្រប់គ្រងការឆ្លងដែន ពិនិត្យមុខសញ្ញាដែលសង្ស័យកើតរោគសញ្ញា ដល់ការទទួលពិនិត្យនិងព្យាបាលអ្នកជំងឺជាដើម៕

ប្រតិកម្មទៅវិញ