|
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh |
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសកាណាដា លោក John Baird ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកាណាដា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃ
ទី៣០ កញ្ញា។ នៅទីក្រុង Ottawa ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀត
ណាម លោក Pham Binh Minhបានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសកាណាដា
លោក John Baird។ ភាគីទាំងពីរបានផ្លាស់ប្តូរមតិអំពីរាល់វិធានការ ជំរុញខ្លាំងថែមទៀតទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរ នាពេលខាង
មុខនេះ។ លោក Pham Binh Minh បានអះអាងថា៖វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងដៃគូលើគ្រប់វិស័យ ស្ថិរភាព យូរអង្វែងជាមួយកាណាដា និងស្នើភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់
ជាពិសេសគឺថ្នាក់ជាន់ខ្ពស់។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀ
Pham Binh Minh បានវាយតំលៃខ្ពស់ និងគាំទ្រកាណាដា ក្នុងការបង្កើនទំនាក់ទំនងជាមួយអាស៊ាន និងតំបន់អាស៊ី-ប៉ាស៊ីហ្វីក រួមចំណែកចូលក្នុងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេសJohn Bairdបានអះអាំងថា៖ កាណាដាជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយវៀតណាម និងឯកភាពអំពីការដែលភាគីទាំងពីររួមសហការជាមួយគ្នា នាំទំ
នាក់ទំនងនេះអភិវឌ្ឍន៍ប្រកបដោយជាក់ស្ដែង ប្រសិទ្ធិភាព រក្សារបណ្ដាជំនួបសន្ទ
នាដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក។ បញ្ឆប់ជំនួបសន្ទនានេះ ភាគីទាំង
ពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងការបរទេសវៀតណាម ជាមួយក្រសួងការបរទេស ពាណិជ្ជកម្មនិងអភិវឌ្ឍន៍
កាណាដា។
ក្នុងជំនួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី Pham Binh Minh រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍និងសហគមន៍ francophonie លោក Christian Paradis បានអះអាំងថា៖ កាណាដាគាំទ្រយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរបស់វៀតណាម ក្នុងបណ្ដាវិស័យកែលំអរប្រព័ន្ធធនាគារ ជួយឧបត្ថម្ភអង្គភាពអាជីវកម្មទ្រង់ទ្រាយតូចនិង
មធ្យម …លៗ
រីឯ រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ Ed Fast បានអះអាងថា៖ កាណាដាចាត់ទុកវៀតណាមជាប្រទេស១ក្នុងចំណោមប្រទេសដែលកាណាដាផ្តល់អាទិភាព
ក្នុងយុទ្ធសាស្ត្រអំពីពាណិជ្ជកម្ម អប់រំ និងផ្តល់ជំនួយអភិវឌ្ឍន៍ និងសម្ដែងនូវ
គោលបំណងជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម។
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី
ការបរទេស Pham Binh Minh ក៏មានជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មកាណាដា លោក Gery Ritz ថ្នាក់ដឹកនាំរដ្ឋសភាកាណាដា ជួបសំណេះសំណាល
ជាមួយដំណាងជនវៀតណាម និងបណ្ដាកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀត
ណាមប្រចាំនៅកាណាដាផងដែរ៕