នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មីញ ជីញ បានអញ្ជើញទទួលជួបជាមួយលោក ឡាន ធានលី (Lan Tianli) អភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីនៃប្រទេសចិន (រូបថត៖ VOV) |
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញបានអះអាងថា វៀតណាមជានិច្ចកាលគោរព និងបង្កលក្ខណៈងាយស្រួលសម្រាប់មូលដ្ឋាននានារបស់វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននានារបស់ចិន ក្នុងនោះមានខេត្តក្វាងស៊ី ផងដែរ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរសហការអនុវត្តខ្សែផ្លូវដែករង្វាស់ស្តង់ដារ តភ្ជាប់ខេត្តក្វាងស៊ីជាមួយវៀតណាម; ធ្វើឲ្យបានល្អនូវគំរូច្រកព្រំដែនឆ្លាតវៃ។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យខេត្តក្វាងស៊ីបន្តសម្រួលទំនិញ ជាពិសេសកសិផលវៀតណាមនាំចូលមកខេត្តក្វាងស៊ី; ស្វាគមន៍សហគ្រាសក្វាងស៊ីដើម្បីពង្រីកការវិនិយោគនៅវៀតណាម ជាពិសេសលើវិស័យកសិកម្មបៃតង ថាមពលស្អាត និងការអភិវឌ្ឍប្រកបដោយចីរភាព។ ដាក់ពង្រាយការស្រាវជ្រាវដើម្បីបង្កើតគំរូសាកល្បងនៃតំបន់សហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល អគ្គិសនី និងថាមពលស្អាតក្នុងពេលឆាប់ៗនេះ។
យល់ស្របនឹងមតិរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មីញជីញ អភិបាលខេត្តក្វាងស៊ី បានអះអាងនូវការប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាមួយមូលដ្ឋាន វៀតណាម ជំរុញការតភ្ជាប់ផ្លូវថ្នល់ និងផ្លូវដែក ជាពិសេសផ្លូវរថភ្លើងពីខេត្ត ក្វាង ស៊ី តភ្ជាប់ជាមួយផ្លូវដែកដុងដាំង- ហាណូយ និងម៉ុងកាយ - ហាយហ្វុង។ លោកអភិបាលខេត្តក្វាងស៊ីសង្ឃឹមថា ភាគីទាំងពីរនឹងពង្រីកទំហំបន្ថែមទៀត លើកកំពស់គុណភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ពង្រាយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល ពាណិជ្ជកម្មអគ្គិសនី និងកិច្ចសហប្រតិបត្តិការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន៕