វៀតណាមនិងឡាវឯកភាពគ្នាបង្កើតជំហានលោតផ្លោះក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម

Chia sẻ

(VOVWORLD) - ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គ (GMS) លើកទី៨ និងបំពេញទស្សនកិច្ចការងារនៅប្រទេសចិន នារសៀលថ្ងៃទី៦ ខែ វិច្ឆិកា នៅទីក្រុងគុន មីងខេត្តយូណាន នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ បានជួបសន្ទនាជាមួយលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ។

វៀតណាមនិងឡាវឯកភាពគ្នាបង្កើតជំហានលោតផ្លោះក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ មីញបានជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីឡាវ Sonexay Siphandone (រូបថត៖ VOV)

នាយករដ្ឋមន្ត្រីទាំងពីររូបបានឆ្លៀតពេល ពិនិត្យកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមក ដោយសង្កត់ធ្ងន់លើការសម្របសម្រួលយ៉ាងជិតស្និទ្ធរបស់រដ្ឋាភិបាលទាំងពីរ និងការខិតខំប្រឹងប្រែងរបស់ក្រសួង មន្ទីរ និងសាខានៅថ្នាក់មជ្ឈឹម និងថ្នាក់មូលដ្ឋាននៃប្រទេសទាំងពីរ ដើម្បីសម្រេចបានលទ្ធផល ការផ្លាស់ប្តូរ និងកិច្ចព្រមព្រៀងកម្រិតខ្ពស់ ជាពិសេសលទ្ធផលនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសឡាវរបស់លោកប្រធានរដ្ឋតូ ឡឹម នៅខែកក្កដា ឆ្នាំ ២០២៤ និងកិច្ចប្រជុំរបស់ការិយាល័យនយោបាយទាំងពីរនៅខែកញ្ញា ឆ្នាំ ២០២៤កន្លងមក។  នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពបន្តបង្កើតជំហានលោតផ្លោះក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ នាយករដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពអនុវត្តកិច្ចសហប្រតិបត្តិការវប្បធម៌កាន់តែមានប្រសិទ្ធភាព; ឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕

ប្រតិកម្មទៅវិញ