ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue៖ វាយតម្លៃ​ការទាក់​ទាញទុនវិនិយោគពីបរទេសត្រូវមើលត្រង់ទៅលើការពិតជាក់ស្ដែង

Chia sẻ
(VOVWORLD) -នារសៀលថ្ងៃទី ១៤ ខែមករានៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រសួង ស្ថានប័ន ខេត្ត ក្រុងនានា ស្ដីពីការផ្ដល់មតិកសាងគម្រោងការណ៍ "តម្រង់ទិសដៅសុក្រឹតរបៀបរបប គោលនយោបាយ លើកម្ពស់គុណភាព ប្រសិទ្ធភាពទាក់ទាញទុនវិនិយោគ និងប្រើប្រាស់ទុនវិនិយោគបរទេសដល់ឆ្នាំ២០៣០ " ហើយរាយការណ៍ជូនការិយាល័យនយោបាយដើម្បី ពិចារណានិងអនុម័ត។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue៖  វាយតម្លៃ​ការទាក់​ទាញទុនវិនិយោគពីបរទេសត្រូវមើលត្រង់ទៅលើការពិតជាក់ស្ដែង - ảnh 1 ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue

នៅទីនេះ លោក Vuong Dinh Hue បានលើកច្បាស់ថា ការ វាយតម្លៃការទាក់ទាញទុនវិនិយោគបរទេសត្រូវអាស្រ័យលើការពិតជាក់ស្ដែង ដើម្បីជំនះពុះពារលើការជំពាក់ជំពិន បញ្ហាដែលមានស្រាប់ កំណត់ច្បាស់លាស់នូវគោលដៅទូទៅ ជាក់ស្ដែង ដើម្បីឆ្លើយតបបាននឹងបរិបទថ្មីនៅក្នុងប្រទេស និងពិភពលោក។

លោក Vuong Dinh Hue ក៏បានអះអាងថា គម្រោងការណ៍នេះ នៅតែខ្វះដំណោះស្រាយជាក់លាក់ ដើម្បីតភ្ជាប់ ផ្ទេរប្រគល់បច្ចេកវិទ្យារវាងវិស័យ FDI ជាមួយសហគ្រាសក្នុងស្រុក។ លោក ឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគបង្កើតក្រុមការងារតាក់តែងគម្រោងការណ៍ និងរៀបចំកម្មវិធីធ្វើការជាមួយទីក្រុងហូជីមិញ ទីក្រុងហាណូយ និងខេត្ត Binh Duong ដែលជាខេត្ត ក្រុងបានទាក់ទាញ ទុន FDI  ដ៏សំខាន់ ដើម្បីកត់សម្គាល់នូវមតិ សំណើររបស់ខេត្តក្រុង ក្នុងការសុក្រឹតរបៀបរបប គោលនយោបាយ ក៏ដូចជាលើកកម្ពស់ប្រសិទ្ធភាពទាក់ទាញទុន FDI ផងដែរ៕

ប្រតិកម្មទៅវិញ