ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam ចុះ​ត្រួត​ពិនិត្យ​ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅខេត្ត Vinh Phuc

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ២០ ខែតុលា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam អនុប្រធានគណៈកម្មការជាតិដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Vinh Phuc ស្ដីពីការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅភូមិសាស្ត្រខេត្ត។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam ចុះ​ត្រួត​ពិនិត្យ​ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅខេត្ត Vinh Phuc - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត  Vinh Phuc (រូបថត៖ VNA)

អញ្ជើញថ្លែងនៅក្នុងជំនួបធ្វើការនេះ លោក Vu Duc Dam បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលខេត្ត Vinh Phuc សម្រេចបានក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ព្រមទាំងចែករំលែកការលំបាករបស់ខេត្ត Vinh Phuc និងខេត្ត Phu Tho ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ កំពុងមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ។ លោក ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានស្នើឱ្យខេត្ត Vinh Phuc ជំរុញខ្លាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត និងជំរុញខ្លាំងដំណើរការធ្វើបច្ចុប្បន្នភាពស្ថានភាពចាក់វ៉ាក់សាំងនិងលទ្ធផលធ្វើតេស្តនៅលើប្រព័ន្ធ ដើម្បីជួយសម្រួលក្នុងការងារគ្រប់គ្រង។ ទន្ទឹមនឹងនេះ ខេត្តក៏ចាំបាច់ត្រូវគ្របដណ្តប់វ៉ាក់សាំងក្នុងពេលឆាប់ៗនេះ ក៏ដូចជាផ្ដោតសំខាន់លើការងារប្រយុទ្ធ ប្រឆាំងជំងឺរាតត្បាតក្នុងសាលារៀន និងមណ្ឌលឧស្សាហកម្មផងដែរ៕

ប្រតិកម្មទៅវិញ