ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue ជួបសន្ទនាជាមួយអ្នកបោះឆ្នោតខេត្ត Ha Tinh

Chia sẻ
(VOV)_នាព្រឹកថ្ងៃទី៤ធ្នូ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue រួមជា​មួយ​គណៈប្រតិភូសមាជិកសភា មណ្ឌលខេត្ត Ha Tinh បានជួបសន្ទនាជាមួយ​អ្នក​បោះឆ្នោត ស្ដីអំពីវិស័យកសិកម្ម រុក្ខកម្ម អភិវឌ្ឍន៍ជនបទ 
ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue ជួបសន្ទនាជាមួយអ្នកបោះឆ្នោតខេត្ត Ha Tinh - ảnh 1
ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue ជួបសន្ទនាជាមួយអ្នកបោះឆ្នោតខេត្ត Ha Tinh

(VOV)_នាព្រឹកថ្ងៃទី៤ធ្នូ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue រួមជា​មួយ​
គណៈប្រតិភូសមាជិកសភា មណ្ឌលខេត្ត Ha Tinh បានជួបសន្ទនាជាមួយ​អ្នក​បោះឆ្នោត
 ស្ដីអំពីវិស័យកសិកម្ម រុក្ខកម្ម អភិវឌ្ឍន៍ជនបទ និងកសាង​ជនបទថ្មី។ នៅទីនេះ អ្នក
បោះឆ្នោតបានវាយតំលៃខ្ពស់ លទ្ធផលនៃសម័យប្រជុំលើកទី២ រដ្ឋសភានីតិកាលទី១៤
 និងចាត់ទុកថា៖ សម័យប្រជុំលើកនេះ បាន​ពិភាក្សា សម្រេចទៅលើបញ្ហាសំខាន់ជា
ច្រើន របស់ប្រទេសជាតិ។អ្នកបោះឆ្នោតក៏បានស្នើអោយរដ្ឋាភិបាល រដ្ឋសភា ត្រូវយ
កចិត្តទុកដាក់វិនិយោគសំណង់​ទប់​ទល់នឹងទឹកជំនន់ ជាពិសេសគឺនៅក្នុងបណ្ដាតំ
បន់ព្រៃភ្នំ ឆ្ងាយដាច់ស្រយាល។

          ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បាន​សង្កត់ធ្ងន់
ទៅលើបញ្ហាកសិកម្ម កម្មករ ជនបទ ជាបញ្ហាយុទ្ធសាស្ត្រ ជាមូលដ្ឋាននៃខឿនសេដ្ឋ
កិច្ច។ដូច្នេះ ការកសាងជនបទថ្មីជាដំណើការមួយបន្តបន្ទាប់ជានិច្ច សំដៅលើកកំ
ពស់ជីវភាពរស់នៅរបស់ប្រជាជនថែមទៀត៕

ប្រតិកម្មទៅវិញ