|
ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam អញ្ជើញចូលរួមសិក្ខាសាលាអន្តរជាតិវៀតណាមវិទ្យា លើកទី៥ |
(VOV)_នាថ្ងៃទី១៥ ខែ ធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសិក្ខាសាលាអន្តរ
ជាតិ ស្ដីអំពីវៀតណាមវិទ្យាលើកទី៥ ដោយប្រធានបទ៖ អភិវឌ្ឍន៍ចីរភាពក្នុងសភាព
ការណ៍ប្រែប្រួលនៅលើសកលទាំងមូល។ចូលរួមពិធីបើក មានអង្គសន្និសីទចំនួន២ពាន់
៥រយនាក់ ក្នុងនិងក្រៅប្រទេស។ ខ្លឹមសារសិក្ខាសាលា បានប្រមូលផ្តុំទៅលើវិស័យជំនាញ
ចំនួន៦ រួមមាន៖កិច្ចការបរទេស កិច្ចសហប្រិតបត្តិការនិងធ្វើសមាហរណកម្ម ប្រភព
កម្លាំងវប្បធម៌ អប់រំ និងអភិវឌ្ឍន៍ប្រភពធនធានមនុស្ស និងបំរ៉ែបំរួលអាកាសធាតុ។
ថ្លែងមតិនៅក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖
“ ក្នុងការអភិវឌ្ឍន៍លឿននេះ ប្រការសំខាន់បំផុតគឺត្រូវយកចិត្តទុកដាក់ចំពោះ
កក្តាធានាអភិវឌ្ឍន៍ចីរភាព។ដើម្បី ទោះបីជាវៀតណាមមិនសម្បូរទៅដោយសម្ភារះក្តី
ប៉ុន្តែសម្បូរអំពីវប្បធម៌ ជាទឹកដីដែលប្រជាជនសុភមង្គល ជាតំបន់ដែលជនជាច្រើន
នាក់ចងបានរស់នៅ។ ដើម្បីធ្វើបានប្រការនេះ យើងត្រូវមានគ្រឹះដ្ឋានវិទ្យាសាស្ត្ររួមជា
មួយការវាយតំលៃនិងសំណើរមានចរិតលក្ខណះវិទ្យាសាស្ត្រ។”
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ក៏មានគោលបំណងថា៖សហគមន៍
បណ្ដាអ្នកវិទ្យាសាស្ត្រ ស្រាវជ្រាវអំពីវៀតណាម បន្តមានសំណងស្រាវជ្រាវអំពីវៀតណាម
និងជាស្ពានតភ្ជាប់រវាងវៀតណាមជាមួយពិភពលោក រវាងជនវៀតណាមជាមួយប្រ
ជាជាតិទាំងឡាយ៕