|
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមជួបសន្ទនាជាមួយឯកអគ្គរាជទូតកម្ពុជា |
(VOV)_នារសៀលថ្ងៃទី២៧ កក្កដា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋ
មន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជួបសន្ទនាជាមួយឯកអគ្គ
រាជទូតកម្ពុជាប្រចាំនៅវៀតណាម លោក ហ៊ុលផល្លីមកជំរាបលា ក្នុងឱកាសបញ្ចប់បេស
កកម្មការទូតនៅវៀតណាម។ ឧបនាយករដ្ឋមន្ត្រីជឿជាក់ថា៖បន្ទាប់ពីពេលបញ្ចប់បេស
កកម្មការទូតនៅវៀតណាម ទោះបីជានៅក្នុងតួនាទីណាដោយឯកអគ្គរដ្ឋទូត ហ៊ុល
ផល្លីក៏បន្តរួមចំណែកជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងជីតខាងផង និងសហប្រតិបត្តិ
ការលើគ្រប់វិស័យវៀតណាមនិងកម្ពុជា និយាយរួម និងទំនាក់ទំនងសហប្រិតបត្តិការ
ជិតស្និទ្ធរវាងក្រសួងការបរទេស នៃប្រទេសទាំងពីរនិយាយដោយឡែក។ ក៏ក្នុងថ្ងៃនេះ
ដែរ ទទួលសិទ្ធិពីប្រធានរដ្ឋវៀតណម លោក Tran Dai Quang អនុរដ្ឋមន្ត្រីការបរទេស វៀតណាម លោក Vu Hong Nam បានប្រគល់អ៊ាំងស៊ីនមិត្តភាពជូនចំពោះឯកអគ្គរដ្ឋ
ទូត ហ៊ុលផល្លីផងដែរ។
ក៏ក្នុងរសៀលថ្ងៃទី២៧ កក្កដា នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអា
ល្លឺម៉ង Christian Berger មកសម្ដែងការគួរសម ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh មានគោលបំណងថា៖សហគ្រាសអាល្លឺម៉ង់
បង្កើនសកម្មភាពនៅវៀតណាម។រីឯ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង Christian Berger អះ
អាងថា៖ អាល្លឺម៉ងជានិច្ចកាលគាំទ្រវៀតណាម ក្នុងទំនាក់ទំនងសហប្រតិបត្តិការជា
មួយប្រទេសជាសមាជិក EU មានគោលបំណងថា៖ ប្រទេសទាំងពីរបន្តជំរុញទំនាក់ទំ
នងយុទ្ធសាស្ត្របន្តស៊ីជំរៅថែមទៀត៕