អ៊ីស្រាអែលបានបដិសេធព័ត៌មានឈប់បាញ់ និងបន្តបង្កើនការវាយប្រហារតាមអាកាសលើប្រទេសលីបង់

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៦ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានបដិសេធ ព័ត៌មានដែលថា ប្រទេសនេះបានទទួលយកការ ឈានដល់ បទឈប់បាញ់ជាមួយកងកម្លាំង ហេសបូឡា នៅក្នុងប្រទេសលីបង់។ 

ទន្ទឹមនឹងនេះ លោកបានបញ្ជាក់ថា កងទ័ពរបស់ប្រទេសនឹងបន្តវាយប្រហារក្រុមហេសបូឡាយ៉ាងខ្លាំងក្លា រហូតដល់ទទួលបានជ័យជម្នះ ហើយនាំប្រជាជននៅតំបន់ភាគខាងជើងត្រូវជម្លៀសចេញនៅទីនេះវិលត្រឡប់មកផ្ទះ វិញដោយសុវត្ថិភាព។

នៅចំពោះមុខសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការបរទេស Israel Katz ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលក៏បានចេញសេចក្តីជូនដំណឹង ដោយអះអាងថា ព័ត៌មានដែលថា នឹងឈានដល់បទឈប់បាញ់រវាងកងទ័ពអ៊ីស្រាអែល និងក្រុមហេសបូឡាគឺមិនមែនជាការពិតទេ។ សេចក្តីជូនដំណឹងបានបញ្ជាក់ថា នាយករដ្ឋមន្ត្រី Netanyahu មិនទាន់ឆ្លើយតបនឹងសំណើបទឈប់បាញ់ដោយអាមេរិកនិងបារាំងនៅឡើយ។ ទន្ទឹមនឹងនោះ សេចក្តីជូនដំណឹងបានបដិសេធព័ត៌មាន ដោយបណ្តាញសារព័ត៌មានអ៊ីស្រាអែល បានផ្សព្វផ្សាយមុននេះដែលចាត់ទុកថា   នាយករដ្ឋមន្ត្រី Netanyahu បានស្នើឱ្យយោធាកាត់បន្ថយភាពការវាយប្រហារតាមអាកាសលើប្រទេសលីបង់ ក្នុងអំឡុងពេលប្រព្រឹត្តទៅការចរចាលើបទឈប់បាញ់៕

ប្រតិកម្មទៅវិញ