អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អញ្ជើញថ្លែងនៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ (រូបថត៖ THX/TTXVN) |
លោក Guterres បានសង្កត់ធ្ងន់ថា ការបែងចែកភូមិសាស្ត្រនយោបាយ និងការមិនទុកចិត្ត គ្នា កាន់តែកើនឡើង បានបង្កើនភាពតានតឹង និងជំរុញឱ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរថ្មី។ លោកបានអំពាវនាវឲ្យសហគមន៍អន្តរជាតិនាំចេញសារយ៉ាងម៉ឺងម៉ាត់ នោះគឺ “មធ្យោបាយតែមួយគត់ដើម្បីលុបបំបាត់ការគំរាមកំហែងពីអាវុធនុយក្លេអ៊ែរគឺត្រូវលុបបំបាត់អាវុធនុយក្លេអ៊ែរ”។ ប្រមុខអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ប្រទេសនានាត្រូវតែប្រដេញតាមទាំងការរំសាយអាវុធ និងការមិនរីកសាយ ភាយ អាវុធនុយក្លេអ៊ែរជាបន្ទាន់។
ទាក់ទងលើទំនួលខុសត្រូវរបស់ប្រទេសដែលមានអាវុធនុយក្លេអ៊ែរ លោក Guterres បានអំពាវនាវឱ្យប្រទេសទាំងនេះធ្វើជាគំរូដោយគោរពកាតព្វ កិច្ចរំសាយអាវុធរបស់ពួកគេ និងប្តេជ្ញាថា នឹងមិនប្រើប្រាស់អាវុធ នុយក្លេអ៊ែរ ឬគំរាមកំហែងដល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ លោកក៏បានសង្កត់លើតម្រូវការក្នុងការពង្រឹង និងសម្រួលសន្ធិសញ្ញា និងឧបករណ៍ដែលមានស្រាប់ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាល និងការធ្វើតេស្តអាវុធនុយក្លេអ៊ែរ ជាពិសេសក្នុងបរិបទនៃភាពជឿនលឿននៃបច្ចេកវិទ្យា ដែលអាចបង្កើនការគំរាមកំហែង៕