|
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី |
(VOV)_ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham
Binh Minh បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅអូស្ត្រាលី ចាប់ពីថ្ងៃទី២៩
វិច្ឆិកា ដល់ថ្ងៃទី ១ ធ្នូ។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ នាព្រឹកថៃទី ៣០វិច្ឆិ
កា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh
Minh បានមានជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោកស្រី
Julie Bishop។ នៅទីនេះ ភាគីទាំងពីរបានឯកភាពអំពីវិធីសាស្ត្រជាក់ស្ដែងនានា សំ
ដៅជំរុញទំនាក់ទំនងមិត្តភាពលើច្រើនវិស័យរវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំង
ពីររូបនេះក៏បានពិភាគ្សាអំពីស្ថានភាពនៅក្នុងតំបន់និងអន្តរជាតិ ដែលបានយក
ចិត្តទុកដាក់ដូចគ្នាហើយឯកភាពបន្តរួមសហការជិតស្និទ្ធិជាមួយគ្នា និងគាំទ្រគ្នា
ទៅវិញទៅមកនៅវេទិកាតំបន់និងអន្តរជាតិ។
នាព្រឹកថ្ងៃនេះដែរ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Pham Binh Minh បានអញ្ជើញជួបសម្ដែងការគួរសម នាយករដ្ឋមន្ត្រីអូស្ត្រាលី
លោក Malcolm Turnbull ផងដែរ៕