ឧបនាយករដ្ឋមន្ត្រី លោក ត្រីន ហុង ហា ដឹកនាំការងារទប់ទល់នឹងព្យុះត្រាមី

Chia sẻ
(VOVWORLD) - ក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រីត្រីន ហុង ហា (Tran Hong Ha) បានស្នើឱ្យប្រព័ន្ធឧតុនិយមត្រូវព្យាករណ៍ឱ្យបានច្បាស់លាស់អំពីពេលវេលាដែលព្យុះនឹងបក់ បោក ប្រ មូលផ្តុំកម្លាំង និងមធ្យោបាយដោះស្រាយឧបទ្ទវហេតុនៅលើទំនប់ទឹកសមុទ្រឱ្យបានទាន់ពេលវេលា។ 
ឧបនាយករដ្ឋមន្ត្រី លោក ត្រីន ហុង ហា ដឹកនាំការងារទប់ទល់នឹងព្យុះត្រាមី - ảnh 1ឧបនាយករដ្ឋមន្ត្រី លោកTran Hong Ha ដឹកនាំកិច្ចប្រជុំអំពីការទប់ទល់ជាមួយព្យុះ និងទឹកជំនន់ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២៧ ខែតុលា នៅមជ្ឈមណ្ឌលព័ត៌មាន ឧបនាយករដ្ឋមន្ត្រី លោក ត្រីន ហុង ហា បានបើកកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណែតជាមួយខេត្តនានារាប់ចាប់ពីខេត្ត ហា ទិញ រហូតដល់ខេត្ត ក្វាងង៉ៃ និងខេត្ត កូនទុំ អំពីការងារទប់ទល់នឹងព្យុះត្រាមី (TRAMI) បក់បោកនៅលើដីគោកនៃភាគខាងត្បូងខេត្ត ហ្វាង ទ្រី - ភាគខាងជើង ខេត្ត ហ្វាង ណាមនៅថ្ងៃត្រង់ថ្ងៃទី ២៧ ខែតុលា។

ក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី ត្រីន ហុង ហា បានស្នើឱ្យប្រព័ន្ធឧតុនិយមត្រូវព្យាករណ៍ឱ្យបានច្បាស់លាស់ អំពីពេលវេលាដែលព្យុះនឹងបក់បោក ប្រមូលផ្តុំកម្លាំង និងមធ្យោបាយដោះស្រាយឧបទ្ទវហេតុនៅលើទំនប់ទឹកសមុទ្រឱ្យបានទាន់ពេលវេលា។ ក្រសួងការពារប្រទេសសម្របសម្រួល និងឧបត្ថម្ភដល់មូលដ្ឋាន ដើម្បីដាក់ពង្រាយជាបន្ទាន់នូវផែនការប្រើប្រាស់ដ្រូន ដើម្បីត្រួតពិនិត្យ   និងរកឃើញស្នាមប្រេះធំ និងយូរអង្វែង នៅតំបន់ដែលប្រឈមនឹងការបាក់ដី ដោយសារភ្លៀងធ្លាក់ខ្លាំង និងអូសបន្លាយពេលយូរ៕

ប្រតិកម្មទៅវិញ