ភាពតានតឹងនៅមជ្ឈិមបូព៌ា៖ ប្រទេសជាច្រើនមានការព្រួយបារម្ភអំពីការកើនឡើងភាពតានតឹង

Chia sẻ

(VOVWORLD) - នាថ្ងៃទី ២៦ ខែតុលា ប្រទេសអេហ្ស៊ីប  ទួរគី និងទុយនេស៊ីបានសម្តែងការព្រួយបារម្ភអំពីការកើនឡើងដ៏គ្រោះថ្នាក់នៅមជ្ឈិមបូព៌ា ជាពិសេស បន្ទាប់ពីការវាយប្រហារតាមអាកាសនាពេលថ្មីៗរបស់អ៊ីស្រាអែលលើទឹក ដីអ៊ីរ៉ង់នៅព្រឹកព្រលឹមនាថ្ងៃដដែល។

ភាពតានតឹងនៅមជ្ឈិមបូព៌ា៖ ប្រទេសជាច្រើនមានការព្រួយបារម្ភអំពីការកើនឡើងភាពតានតឹង - ảnh 1ទិដ្ឋភាពក្នុងរដ្ឋធានី Tehran របស់អ៊ីរ៉ង់បន្ទាប់ពីការផ្ទុះដែលបណ្តាលមកពីការវាយឆ្មក់របស់អ៊ីស្រាអែលនៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែតុលាឆ្នាំ ២០២៤ (រូបថត៖ THX/TTXVN)

នៅក្នុងសេចក្តីប្រកាសមួយ ក្រសួងការបរទេសអេហ្ស៊ីបបានអះអាងជាថ្មីនូវជំហររបស់ខ្លួនថ្កោលទោសរាល់វិធានការដែលគំរាមកំហែងដល់ស្ថិរភាព និងសន្តិសុខនៃមជ្ឈិមបូព៌ា ធ្វើឱ្យស្ថានការណ៍ក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង ក៏ដូចជាបង្កើនភាពតានតឹង និងជម្លោះ។ សេចក្តីប្រកាសនេះបានឲ្យដឹងថា អេហ្ស៊ីបកំពុងជាអន្តរការីសម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយសង្កត់ធ្ងន់ថា ការដោះលែងអ្នកទោស និងចំណាប់ខ្មាំង គឺជាមធ្យោបាយតែមួយគត់ក្នុងការកាត់បន្ថយការកើនឡើងភាពតានតឹង។

នៅថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិក លោក Antony Blinken ដែលក្នុងនោះលោកបានអំពាវនាវឱ្យអ៊ីស្រាអែលបញ្ចប់ការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ និងការរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

នៅក្នុងការវិវឌ្ឍន៍ដែលពាក់ព័ន្ធ ក្រសួងការបរទេសទួរគីបានចេញសេចក្តីប្រកាសដោយថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ ដោយ ចោទប្រកាន់ទីក្រុង Tel Aviv ពីការរុញច្រានតំបន់មជ្ឈិមបូព៌ាធ្លាក់ក្នុង "សង្រ្គាមកាន់តែធំ"។

ដូចគ្នានេះដែរ ទុយនីស៊ីបានសម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃភាពតានតឹងនាពេលបច្ចុប្បន្ន ហើយបានព្រមានអំពីផលវិបាកនៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទឹកដីអ៊ីរ៉ង់។

 ពីទីក្រុងញូវដេលី ក្រសួងការបរទេសឥណ្ឌាបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍កាន់តែតានតឹងនៅអាស៊ីខាងលិច ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធអនុវត្តការអត់ធ្មត់ និងត្រឡប់ទៅរកកិច្ចសន្ទនា និងការទូតវិញ៕

ប្រតិកម្មទៅវិញ