ផ្សព្វផ្សាយរូបភាពប្រទេសជាតិ វប្បធម៌ និងប្រជាជនវៀតណាមនៅសហរដ្ឋអាមេរិក

Chia sẻ
(VOVWORLD) - នាសប្តាហ៍មុន ស្ថានទូត វៀតណាមប្រចាំនៅសហរដ្ឋអាមេរិកបានធ្វើជាអធិបតីនិងសម្របសម្រួលជាមួយអង្គការ Things To Do DC រៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយសេដ្ឋកិច្ច វប្បធម៌ និងម្ហូបអាហារនៅ Vietnam House ក្នុងទីក្រុង Washington, D.C។
ផ្សព្វផ្សាយរូបភាពប្រទេសជាតិ វប្បធម៌ និងប្រជាជនវៀតណាមនៅសហរដ្ឋអាមេរិក - ảnh 1ភ្ញៀវកិត្តិយសជាច្រើននាក់បានចូលរួមក្នុងពិធីនៅ Vietnam House ក្នុងទីក្រុង Washington, DC (រូបថត៖ Pham Huan/VOV-Washington)

អញ្ជើញចូលរួមក្នុងពិធីនេះមានភ្ញៀវជាង១០០នាក់ជាអ្នកនយោបាយ អាជ្ញាធរមូលដ្ឋាន អ្នកដឹកនាំអាជីវកម្ម អ្នកប្រាជ្ញ អ្នកសិល្បៈ អ្នកសារព័ត៌មាន និងតំណាងអង្គការសង្គមនយោបាយក្នុងមូលដ្ឋាន។

អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋ អាមេរិក លោក ង្វៀន គួក យ៊ុង (Nguyen Quoc Dung) បានឧទ្ទេសនាមយ៉ាងត្រួសៗអំពីប្រវត្តិសាស្ត្រដ៏យូរលង់ ប្រពៃណីវប្បធម៌សម្បូរបែប និងភាពឧស្សាហ៍ព្យាយាម ឆ្លាតវៃ  អត់ធ្មត់ រួសរាយរាក់ទាក់របស់ប្រជាជន វៀតណាម។ លោកឯកអគ្គរដ្ឋទូតក៏បានឧទ្ទេសនាមអំពីសមិទ្ធិផលនានាក្នុងទំនាក់ទំនងរវាងវៀតណាមនិងសហរដ្ឋអាមេរិក។ បន្ទាប់មក ក្នុងព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅយ៉ាងរស់រវើកនិងសម្បូរបែប ជាមួយនឹងការបង្ហាញសំលៀកបំពាក់ប្រពៃណីនៃតំបន់ចំនួនបីរបស់វៀតណាម និងម្ហូបអាហារវៀតណាម។

ផ្សព្វផ្សាយរូបភាពប្រទេសជាតិ វប្បធម៌ និងប្រជាជនវៀតណាមនៅសហរដ្ឋអាមេរិក - ảnh 2ភរិយាអ្នកការទូត និងទីភ្នាក់ងារវៀតណាមនៅទីក្រុង Washington, DC សម្តែងម៉ូដសំលៀកបំពាក់ក្នុងព្រឹត្តិការណ៍ (រូបថត៖ Pham Huan/VOV-Washington)

ព្រឹត្តិការណ៍ដែលរៀបចំដោយស្ថានទូតបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះភ្ញៀវកិត្តិយស ហើយជាចំណុចសំខាន់មួយនៃសកម្មភាពការទូតវប្បធម៌ក្នុងឆ្នាំ ២០២៤ ដែលជាបុព្វបទសម្រាប់ព្រឹត្តិការណ៍ផ្សេងៗនៃឆ្នាំរំលឹកខួបលើកទី ៣០ នៃទំនាក់ទំនងទ្វេភាគីនៅឆ្នាំ ២០២៥៕

ប្រតិកម្មទៅវិញ