អបអរសាទរខួបលើកទី ៦៩ នៃទិវាបុណ្យជាតិសាធារណរដ្ឋអូទ្រីស

Chia sẻ
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៦៩ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋអូទ្រីស (២៦ តុលា ១៩៥៥ - ២៦ តុលា ២០២៤) នាថ្ងៃទី ២៦ ខែតុលា ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានផ្ញើសារអបអរសាទរជូនចំពោះប្រធានាធិបតី Alexander Van der Bellen; 

នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជីញបានផ្ញើសារអបអរសាទរទៅកាន់នាយករដ្ឋមន្ត្រី Karl Nehammer; ប្រធានរដ្ឋសភាវៀតណាម លោក ត្រីន ថាញ់ មិនបានផ្ញើសារអបអរសាទរដល់ប្រធានក្រុមប្រឹក្សាសហព័ន្ធ Franz Ebner និងប្រធានក្រុមប្រឹក្សាជាតិ Walter Rosenkranz។

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក ប៊ុយ ថាញ់ សឺនបានផ្ញើសារអបអរសាទរចំពោះរដ្ឋមន្ត្រីការបរទេស អូទ្រីស Alexander Schallenberg ផងដែរ៕

ប្រតិកម្មទៅវិញ