នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញនិងភរិយាបានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម

Chia sẻ

(VOVWORLD) - អញ្ជើញទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី ហ្វាម មីញ ជីញនិងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅអាកាសយានដ្ឋាន Zayed មានរដ្ឋមន្ត្រីក្រសួងទទួលបន្ទុកពាណិជ្ជកម្មបរទេស រដ្ឋមន្ត្រីទទួលបន្ទុកទាក់ទាញទេពកោសល្យ UAE លោក Thani Bin Ahmed Al Zayoudi; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ UAE លោក Nguyen Thanh Diep; កម្មាភិបាលស្ថានទូត និយោជិតនិងតំណាងសហគមន៍ជនវៀតណាមនៅ UAE។

នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញនិងភរិយាបានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម - ảnh 1ពិធីទទួលបដិសណ្ឋារកិច្ចលោកនាយករដ្ឋមន្ត្រី ហ្វាម មីញ ជីញ និងភរិយា នៅព្រលានយន្តហោះ Abu Dhabi Capital (រូបថត៖ VOV)

នៅវេលាម៉ោង ១១ ព្រឹកថ្ងៃទី ២៧ ខែតុលា (ម៉ោងក្នុងតំបន់) យន្តហោះពិសេសដឹកលោកនាយករដ្ឋមន្ត្រី ហ្វាម មីញ ជីញ និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Zayed រដ្ឋធានី Abu Dhabi ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអេមីរ៉ាត់អារ៉ាប់រួម (UAE) តបតាមការអញ្ជើញរបស់ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម Mohamed bin Zayed Al Nahyan។

អញ្ជើញទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី ហ្វាម មីញ ជីញនិងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅអាកាសយានដ្ឋាន Zayed មានរដ្ឋមន្ត្រីក្រសួងទទួលបន្ទុកពាណិជ្ជកម្មបរទេស រដ្ឋមន្ត្រីទទួលបន្ទុកទាក់ទាញទេពកោសល្យ UAE លោក Thani Bin Ahmed Al Zayoudi; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ UAE លោក Nguyen Thanh Diep; កម្មាភិបាលស្ថានទូត និយោជិតនិងតំណាងសហគមន៍ជនវៀតណាមនៅ UAE។

តាមគម្រោង ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅ UAE នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញនឹងជួបសវនាការជាមួយប្រធានាធិបតី UAE លោក Mohammed Bin Zayed Al Nahyan; នាយករដ្ឋមន្ត្រី អនុប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម Sheikh Mohammed Bin Rasheed AL Makhtoum។ ក្នុងឱកាសនេះ ប្រទេសទាំងពីរនឹងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង; ឯកសារកិច្ចសហប្រតិបត្តិការវៀតណាម-អេមីរ៉ាតអារ៉ាប់រួមជាច្រើននឹងត្រូវចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចនេះ៕

ប្រតិកម្មទៅវិញ