ទួរគី៖ PKK បានសារភាពថា បានបង្កការវាយប្រហារលើទីស្នាក់ការកណ្តាលនៃ TUSAS គ្រុប

Chia sẻ
(VOVWORLD) - ក្រុមប្រដាប់អាវុធនៃគណបក្សពលករ Kurd (PKK) នាថ្ងៃទី ២៥ ខែតុលា បានអះអាងការទទួលខុសត្រូវចំពោះការវាយប្រហារនាពេលថ្មីៗនេះ លើទីស្នាក់ការកណ្តាលនៃឧស្សាហកម្មអវកាសទួរគី (TUSAS) នៅជាយក្រុងអង់ការ៉ា បានបណ្តាលឲ្យមនុស្សចំនួន ៥ នាក់ត្រូវស្លាប់និងមនុស្ស ២២នាក់រងរបួស។ 

យុទ្ធជនឃឺដមានទំនាក់ទំនងជាមួយ PKK គ្រប់គ្រងភាគច្រើននៃភាគឦសានស៊ីរី និងភាគខាងជើងអ៊ីរ៉ាក់។ ក្រុមនេះបានធ្វើការវាយប្រហារម្តងហើយម្តងទៀតលើភ្នាក់ងាររដ្ឋទួរគី។ ប្រព័ន្ធផ្សព្វផ្សាយទួរគីកាលពីម្សិលមិញបានដកស្រង់សម្តីប្រធានាធិបតី Tayyip Erdogan ដែលឲ្យដឹងថា អ្នកវាយប្រហារពីរនាក់រួមទាំងបុរសនិងស្ត្រីម្នាក់បានជ្រៀតចូលពីប្រទេសស៊ីរីហើយបានធ្វើការវាយប្រហារដោយកាំភ្លើងស្វ័យប្រវត្តិនិងគ្រឿងផ្ទុះនៅលើទីស្នាក់ការកណ្តាលរបស់ប្រទេសទួរគី។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទួរគីលោក Ali Yerlikaya ក៏បានឲ្យដឹងថា ប៉ូលីសបានចាប់ខ្លួនសមាជិក PKK សង្ស័យចំនួន ១៧៦ នាក់ក្នុងការវាយឆ្មក់នៅទូទាំងប្រទេស។

នាថ្ងៃម្សិលមិញផងដែរ ក្រសួងការពារជាតិទួរគីបានឲ្យដឹងថា ខ្លួនបានធ្វើការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងអ្នកប្រយុទ្ធឃឺដនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់កាលពីយប់ថ្ងៃទី ២៤ ខែតុលា ដោយបានវាយប្រហារទៅលើគោលដៅជាច្រើន។ ប្រតិបត្តិការនេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំសន្តិសុខនៅទីក្រុងអ៊ីស្តង់ប៊ុលដឹកនាំដោយប្រធានាធិបតី Tayyip Erdogan ជាមួយរដ្ឋមន្ត្រីសំខាន់ៗ មេដឹកនាំកងកម្លាំងប្រដាប់អាវុធ និងប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់៕

ប្រតិកម្មទៅវិញ