|
ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh ចូលរួមកម្មវិធី “និទាឃរដូវនៅឯ កោះឆ្ងាយដាច់ស្រយាល”លើកទី២ ( រូបថតៈ TTXVN) |
(VOVworld)- នាថ្ងៃទី១៧ធ្នូនៅទីក្រុងហូជីមិញ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត
ណាម លោក Truong Hoa Binh បានអញ្ជើញចូលរូមកម្មវិធី “និទាឃរដូវនៅឯកោះ
ឆ្ងាយដាច់ស្រយាល”លើកទី២។នៅទីនេះ លោក Truong Hoa Binh បានវាយតម្លៃ
ខ្ពស់ ចំពោះអត្ថន័យនៃកម្មវិធីនេះព្រមទាំងពិនិត្យថា នេះនឹងជាស្ពានជាក់ស្តែង
សម្រាប់ទឹកចិត្ត មនោសញ្ចេតនានិងការជឿជាក់រវាងដីគោកជាមួយកោះសមុទ្រ។
លោកឧបនាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យជនរួមជាតិទូទាំងប្រទេសនិងអាណិកជន
នៅឯបរទេសមានសកម្មភាពជួយឧបត្ថម្ភជាក់ស្តែងដើម្បី ក្លឹប “ដើម្បី Hoang Sa ជា
ទីស្រឡាញ់” មានការអភិវឌ្ឍន៍កាន់តែជ្រាលជ្រៅថែមទៀត រួមចំណែកការពារមាតុ
ប្រទេស។នៅក្នុងកម្មវិធីនេះ អង្គការនិងបុគ្គលជាច្រើនបានតៃអង្គាសប្រាក់បានជាង ១០ពាន់លានវៀតណាមដុង ផ្ញើរជូនប្រជាជន កម្មាភិបាល និងយុទ្ធជនដែលកំពុង
បំពេញភារកិច្ចការពារអធិបតេយ្យភាពកោះសមុទ្ររបស់មាតុប្រទេស៕