|
ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានអញ្ជើញចូលរួមសន្និសីទបូកសរុបការងារឆ្នាំ២០១របស់សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន |
(VOV)_” ឆ្នាំ២០១៦ សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាម បានបង់ថវិកា
រដ្ឋទឹកប្រាក់ជាង៩០ពាន់ពាន់លានដុង ហួសកំរិត១២,៥% បើប្រៀបនឹងផែនការដើម
ឆ្នាំ”។នេះជាព័ត៌មានដែលបាននាំចេញ នៅសន្និសីទបូកសរុបការងារ ឆ្នាំ២០១៦ និង
អនុវត្តភារកិច្ចឆ្នាំ២០១៧ របស់សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាម រៀបចំ
ឡើងនាព្រឹកថ្ងៃទី១៩មករា នៅទីក្រុងហាណូយ។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋ
មន្ត្រី លោក Trinh Dinh Dung បានវាយតំលៃខ្ពស់ និងលើកសរសើរលទ្ធផលដែល
ទទួលបានរបស់សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន និងសង្កត់ធ្ងន់ថា៖ សម្ព័ន្ធក្រុមហ៊ុនត្រូវ
មានការរួមវិភាគទានច្រើនថែមទៀត ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និង
ការពាររបស់ប្រទេសជាតិ៕