ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក

Chia sẻ

(VOVWORLD) - តបតាមការអញ្ជើញរបស់សាស្រ្តាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai នឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥២ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ នៅទីក្រុង Davos ប្រទេសស្វីស។

យោងតាមឯកអគ្គរដ្ឋទូត លោកស្រី Le Thi Tuyet Mai ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ (ស្វីស) ការដែលឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai  អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០២២ នៅទីក្រុង Davos (ស្វីស) បានបង្ហាញពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការរួមដៃជាមួយសហគមន៍អន្តរជាតិក្នុងការដោះស្រាយបញ្ហាសកល។

ក្នុងឱកាសចូលរួម WEF ២០២២នេះ លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai នឹងជួបពិភាក្សាការងារជាមួយប្រធាន WEF លោក Borge Brende ស្ដីពីការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង WEF; ពិភាក្សាឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងវៀតណាម និង WEF ដោយផ្អែកលើមូលដ្ឋាននៃសំណើរបស់ប្រធានស្ថាបនិក WEF; បង្កើតក្របខ័ណ្ឌកម្មវិធីសហប្រតិបត្តិការ និងសកម្មភាពនាពេលខាងមុខរវាងវៀតណាម និង WEF ព្រមទាំងបណ្តាញសាជីវកម្មអន្តរជាតិធំៗដែលជាសមាជិក WEF   ដោយហេតុនេះ ជួយវៀតណាមក្នុងការអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមដំណាក់កាល ២០២១-២០២៥ និងឆ្ពោះទៅឆ្នាំ ២០៣០ ហើយទន្ទឹមនឹងនោះ បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងនាមជាសមាជិកនៃ WEF៕

ប្រតិកម្មទៅវិញ