ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បំពេញការងារនៅខេត្ត Ha Tinh

Chia sẻ
 (VOV)_នាថ្ងៃរសៀលថ្ងៃទី១៨ មិនា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh បានមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូល ខេត្ត Ha Tinh អំពីស្ថាន​ភាព​កសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រដ៏ចីរភាព។ លោក Vu Van Ninh បាន​សម្ដែងនូវក្តីសោមនស្ស​រីករាយចំពោះសមិទ្ធិផលលេចធ្លោ ដែលខេត្ត Ha Tinh ទទួល​បានក្នុងប៉ុន្មានឆ្នាំកន្លងទៅ ដោយមានល្បឿនកំណើន GDP ខ្ពស់។ លោក ​Vu Van Ninh 
ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បំពេញការងារនៅខេត្ត Ha Tinh - ảnh 1
ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បំពេញការងារនៅខេត្ត Ha Tinh

(VOV)_នាថ្ងៃរសៀលថ្ងៃទី១៨ មិនា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh បានមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូល ខេត្ត Ha Tinh អំពីស្ថាន​ភាព​កសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រដ៏ចីរភាព។ លោក Vu Van Ninh បាន​សម្ដែងនូវក្តីសោមនស្ស​រីករាយចំពោះសមិទ្ធិផលលេចធ្លោ ដែលខេត្ត Ha Tinh ទទួល​បានក្នុងប៉ុន្មានឆ្នាំកន្លងទៅ ដោយមានល្បឿនកំណើន GDP ខ្ពស់។ លោក ​Vu Van Ninh ក៏បានស្នើខេត្ត Ha Tinh ត្រូវបន្តពង្រីកបណ្ដារូបសណ្ឋាន​ផលិតកម្មគំរូ ដើម្បីប្រជាជនបង្កើនប្រាក់ចំណូល និងអភិវឌ្ឍន៍សេដ្ឋកិច្ច។ ទន្ទឹម​នឹងនោះ ខេត្ត ក៏ត្រូវបន្តជំរុញខ្លាំងកំណែទម្រង់រដ្ឋបាល ទាក់ទាញទុនវិនិយោគ ពង្រីករាល់លទ្ធផលដែលទទួលបានក្នុងការកាត់បន្ថយភាពក្រីក្រ។ 

          នាថ្ងៃនេះដែរ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh ​អញ្ជើញទៅទស្សនា​រូបសណ្ឋានផលិតកម្មគំរូ ក្នុងការកសាងជនបទថ្មីនៅខេត្ត Ha Tinh ទៀតផង៕

ប្រតិកម្មទៅវិញ