វៀតណាមស្វាគមន៍ជានិច្ចចំពោះអង្គភាព​អាជីវកម្មម៉ុងហ្គោលី ពង្រីកកិច្ចសហប្រតិបត្តិការ

Chia sẻ
(VOVWORLD) - បន្តសកម្មភាពនៃដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅម៉ុងហ្គោលី នៅរសៀលថ្ងៃទី ១ ខែតុលា នៅរដ្ឋធានី Ulan Bator អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូឡឹម បានទទួលជួបជាមួយអង្គការសេដ្ឋកិច្ចលេចធ្លោមួយចំនួនរបស់ម៉ុងហ្គោលី។

ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម បានអះអាងថា វៀតណាមនិងម៉ុងហ្គោលីមានសក្ដានុពលនិងកាលានុវត្តភាពជាច្រើនក្នុងការអភិវឌ្ឍយ៉ាងខ្លាំងក្លា ចូលរួមចលនាបដិវត្តន៍ឧស្សាហកម្មលើកទី៤ ការផ្លាស់ប្តូរសេដ្ឋកិច្ចឌីជីថលជាសាកល កំណើនបៃតងជាមួយនឹងថាមពលកកើតឡើងវិញ ថាមពលថ្មី ជីវបច្ចេកវិទ្យា និងបច្ចេកវិទ្យាព័ត៌មាន។

វៀតណាមស្វាគមន៍ជានិច្ចចំពោះអង្គភាព​អាជីវកម្មម៉ុងហ្គោលី ពង្រីកកិច្ចសហប្រតិបត្តិការ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម ទទួលជួបតំណាងអង្គការសេដ្ឋកិច្ចលេចធ្លោមួយចំនួនរបស់ម៉ុងហ្គោលី។  រូបថត៖ VOV

អគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម បានអះអាងថា វៀតណាមស្វាគមន៍ជានិច្ចចំពោះអង្គភាពអាជីវកម្មម៉ុងហ្គោលី ដែលចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ ក្រសួង ស្ថាប័ននានារបស់វៀតណាមជានិច្ចកាលរួមដំណើរ ចែករំលែក និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសបរទេស រួមទាំងសហគ្រាសម៉ុងហ្គោលី ដើម្បីធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនិងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសទាំងពីរ។

នេះជាសកម្មភាពចុងក្រោយរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូឡឹម  ក្នុងដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសម៉ុងហ្គោលី។ នៅថ្ងៃទី ២ ខែតុលា អគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម  និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងទៅដល់ទីក្រុង Dublin ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសអៀរឡង់ តប់តាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីអៀរឡង់ លោក Michael D. Higgins ៕

ប្រតិកម្មទៅវិញ